ខ្មែរប៉ុស្ដិ៍ Close

    ដោយសារតែសមត្ថភាព និងតម្លៃ ធ្វើឲ្យទូរស័ព្ទ Nokia ២ម៉ូត ទទួលបានការគាំទ្រឡើងវិញនៅកម្ពុជា

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បច្ចេកវិទ្យា 1107
    ដោយសារតែសមត្ថភាព និងតម្លៃ ធ្វើឲ្យទូរស័ព្ទ Nokia ២ម៉ូត ទទួលបានការគាំទ្រឡើងវិញនៅកម្ពុជាដោយសារតែសមត្ថភាព និងតម្លៃ ធ្វើឲ្យទូរស័ព្ទ Nokia ២ម៉ូត ទទួលបានការគាំទ្រឡើងវិញនៅកម្ពុជា

    Nokia 6.2 និង Nokia 7.2 គឺជា​ស្មា​ត​ហ្វូ​ន​របស់ Nokia ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ពី​សំណាក់​មហាជន​កម្ពុជា បន្ទាប់ពី​ចូលក្នុង​ទីផ្សារ​កម្ពុជា​ថ្មីៗ​នេះ​។ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ក៏​ដោយសារតែ​ស្មា​ត​ហ្វូ​ន​ទាំង ២ ម៉ូ​ឌែ​ល​នេះ ត្រូវបាន​ក្រុមហ៊ុន Nokia ផលិតឡើង​ដោយ​យកចិត្តទុកដាក់​ខ្ពស់ គួបផ្សំ​នឹង​សមត្ថភាព​ដ៏​អស្ចារ្យ ហើយ​វា​ក៏មាន​តម្លៃ​សមរម្យ​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា ទូរ​សព្ទ Nokia 6.2 មានតម្លៃ​ត្រឹមតែ 219 ដុល្លារ​។ រីឯ Nokia 7.2 មានតម្លៃ​ត្រឹមតែ 289 ដុល្លារ​ប៉ុណ្ណោះ​។ លើសពីនេះ អ្នកគាំទ្រ នឹង​ទទួលបាន​ជើង​ទម្រ​កាមេរ៉ា យ៉ាង​ស្រស់ស្អាត​ផងដែរ​។​

    Nokia 7.2 គឺជា​ទូរ​សព្ទ ដែល​បាន​ផលិត​មក​ជាមួយនឹង​ក​ម្លាំ​ង​ម៉ាស៊ីន​លំដាប់​ថវិកា ដែល​បំពាក់​មកជា​មួយ នូវ​កាមេរ៉ា​ខាងក្រោយ ៣ គ្រាប់ ដែល​កំពុង​ពេញនិយម​នៅ​សម័យ​ស្មា​ត​ហ្វូ​ន​នេះ​។ ក្នុងនោះ​លែ​ន​មេ (Main Camera) មាន​ទំហំ 48 MP, f/1.8, (wide), 1/2″, 0.8µm, PDAF អាច​ផ្ដិត​យក​រូបភាព​បាន​ស្រស់ស្អាត នៅ​កន្លែង​ងងឹត​។ ចំណែក​លែ​ន​មួយទៀត​ទំហំ 8 MP, f/2.2, 13mm (Ultrawide) អាំ​ច​ថតរូប​នៅ​ទីតាំង​ចង្អៀត​បាន​យ៉ាង​ល្អ​។ នៅមាន​លែ​ន​មួយទៀត​ទំហំ 5 MP, depth sensor សម្រាប់​ថតរូប​ព្រិល​ខាងក្រោយ (Portrait mode) ដែល​គណនា​សាច់​រូបភាព​បាន​យ៉ាង​ល្អប្រសើរ​។ ដោយឡែក កាមេរ៉ា​មុខ មាន​ទំហំ 20MP Zeiss optics, HDR ដែលមាន​មុខងារ​ល្អ​ច្រើន សម្រាប់​ជ្រើសរើស​ថត ទៅតាម​តម្រូវការ​របស់លោក​អ្នក​។ Nokia 7.2 ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android One ដែល​អាចធ្វើ​បច្ចុប្បន្នភាព​បាន​ផងដែរ​។

    Nokia 7.2 បំពាក់​មកជា​មួយ​នូវ​អេក្រង់​លាតសន្ធឹង ដោយ​ប្រើប្រាស់​លែ​ន​ដំណក់ទឹក ដែល​ធ្វើឱ្យ​អេក្រង់​លាត​ទូលាយ រហូតដល់ 6.3 អ៊ី​ញ​។ ទូរ​សព្ទ​នេះ បំពាក់​មកជា​មួយ​នូវ​បន្ទះ​ឈី​ប Snapdragon 660 Processor ទំហំ​រ៉េ​ម 6 GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128 GB​។ ស្របគ្នា​ជាមួយ​ទំហំ​ថ្ម 3500 mAh ដែល​អាច​កំដរ​លោកអ្នក បាន​រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ សម្រាប់​ម៉ូ​ឌែ​ល Nokia 7.2 មាន​ជម្រើស​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌​ខ្មៅ និង ពណ៌​បៃតង​។​

    Nokia 6.2 វិញ ក៏​មិន​ចាញ់​បងធំ​វា​ប៉ុន្មាន​ដែរ​។ Nokia 6.2 មាន​ទំហំ​អេក្រង់ 6.3 អ៊ី​ញ ប្រើ​លែ​ន​តំណក់ទឹក ដែល​អម​ជាមួយ​កា​ម៉េ​រា​ខាងមុខ 8 MP, f/2.0, 1/4″, 1.12µm​។ វា​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ខាងក្រោយ ដល់​ទៅ ៣​គ្រាប់​ផងដែរ ដោយ​ការបំពេញ​មុខងារ​ផ្សេងៗ​គ្នា​។ លែ​ន​មេមាន​ទំហំ 16 MP, f/1.8, 27mm (wide), 1.0µm, PDAF​។ ចំណែក​លែ​នទី​២ មាន​ទំហំ 8 MP, f/2.2, 13mm (Utrawide) ដែល​អាច​ថតរូប​បាន​ទូលាយ​នៅ​ទី​ចង្អៀត និង​លែ​នទី​៣ មាន​មុខងារ​ធ្វើឱ្យ​រូបភាព​ព្រិល​ខាងក្រោយ​ដែរ មាន​ទំហំ 5 MP, depth sensor​។

    នៅលើ​តួខ្លួន​ម៉ូ​ឌែ​ល​មួយ​នេះ បាន​បំពាក់​នៅ​បន្ទះ​ឈី​ប​នាគរាជ Snapdragon Qualcomm SDM636 Snapdragon 636 (14 nm) CPU Octa-core 1.8 GHz Kryo 260 ដែលមាន​ទំហំ​រ៉េ​ម RAM ទំហំ 4GB និង​ទំហំ​ផ្ទុក 64GB, និង​មាន​ទំហំ​ថ្ម​រហូតដល់ 3500mAh ដែល​អាច​កំដរ​លោកអ្នក រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ Nokia 6.2 ក៏មាន​ជម្រើស ២ ពណ៌​ផងដែរ ពណ៌​ខ្មៅ​រលោង និង ព្រិល​ទឹកកក​។​

    ​គួ​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ នឹង​អាចធ្វើ​បច្ចុប្បន្នភាព​ទៅកាន់ Android 10 បាន​ក្នុងពេល​ឆាប់ៗ​នេះ ផងដែរ​។ លោកអ្នក​អាច​រក​ជាវ​ទូរ​សព្ទ​ទាំងពីរ ម៉ូ​ឌែ​ល​នេះ​គ្រប់​ហាង​លក់​ទូ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ដែល​នៅ​ជិត​អ្នក​បំផុត ឬ ក៏​អា​ចរក​ជាវ​បាន​តាម​បណ្ដាល​ស្មា​ត​សប (Smart Shop ) ទូទាំងប្រទេស​កម្ពុជា​។​

    ​សម្រាប់​ព័ត៌មាន​លម្អិត និង​ការ​កុម្មង់​ទុក អាច​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន ក្រុមហ៊ុន​ខេ​ធី​អេ​ច (KTH) តាមរយៈ​ទូរ​សព្ទ​លេខ​៖ 012879 707 ៕