ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សហគមន៍អន្តរជាតិគប្បីជួយកម្ពុជាឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់បន្ទុចបង្អាក់ឱ្យចុះខ្សោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សហគមន៍អន្តរជាតិគប្បីជួយកម្ពុជាឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់បន្ទុចបង្អាក់ឱ្យចុះខ្សោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សហគមន៍អន្តរជាតិគប្បីជួយកម្ពុជាឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់បន្ទុចបង្អាក់ឱ្យចុះខ្សោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សហគមន៍អន្តរជាតិគប្បីជួយកម្ពុជាឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការដែលនឹងអាចក្លាយជាកំហុសលើកទី៣របស់ខ្លួន។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គេគួរណាស់គោរពជម្រើសនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ពីព្រោះតាំងពីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ ជម្រើសនោះតែងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងពិតប្រាកដរបស់ប្រទេសនិងប្រជាជន។ នោះគឺជាជម្រើសដែលបានស្តារជូនប្រជាជនកម្ពុជាវិញនូវសិទ្ធិជាមូលដ្ឋានគ្រប់បែបយ៉ាងគឺសិទ្ធិទទួលអាហារ ការថែទាំសុខភាព ការរៀនសូត្រ ជម្រកផ្ទះសម្បែង សិទ្ធិការងារ វប្បធម៌ និងសេរីភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់បញ្ជាក់ថា ការជួយគាំទ្រទាំងនោះក៏ជាជម្រើសដែលបានការពារសន្តិភាព សន្តិសុខ ស្ថិរភាព ឯកភាពសង្គម និងបានចៀសវាងកុំឱ្យឯករាជ្យ អធិបតេយ្យជាតិធ្លាក់ទៅក្នុងដៃអ្នកដទៃ និងបំរើផលប្រយោជន៍ដែលផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប៕

អត្ថបទទាក់ទង