ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ រៀបចំឡើងក្រោមមូលបទ «អាស៊ី និង អឺរ៉ុប៖ រួមគ្នា ដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព-Asia and Europe: Together for Effective Multilateralism» រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសសមាជិកកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) មកពី ៥១ប្រទេស រួមនឹងតំណាងជាន់ខ្ពស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងអគ្គលេខាធិការអាស៊ាន បានពិភាក្សាបញ្ហាសកលនិងតំបន់ចម្បងៗ ដែលជាការយកចិត្តទុកដាក់រួម របស់ទ្វីបអាស៊ី និងអឺរ៉ុប ក៏ដូចជាមធ្យោបាយនានា ក្នុងការរក្សាសុវត្ថិភាព និងលើកកម្ពស់តួនាទីជាយុទ្ធសាស្រ្តរបស់ ASEM នៅក្នុងប្រព័ន្ធពហុភាគីនិយម។

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖

អត្ថបទទាក់ទង