ខ្មែរប៉ុស្ដិ៍ Close

គណៈប្រតិភូនៃប្រទេសឡាវ ដឹកនាំប្រភូរបស់រដ្ឋ​ និងវិស័យឯកជន​មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់អង្គរនៃប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 68
គណៈប្រតិភូនៃប្រទេសឡាវ ដឹកនាំប្រភូរបស់រដ្ឋ​ និងវិស័យឯកជន​មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់អង្គរនៃប្រទេសកម្ពុជា គណៈប្រតិភូនៃប្រទេសឡាវ ដឹកនាំប្រភូរបស់រដ្ឋ​ និងវិស័យឯកជន​មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់អង្គរនៃប្រទេសកម្ពុជា

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក​ សុខ សង្វារ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារទទួលជួបគណៈប្រតិភូពីទីក្រុងវៀងចន្ទ នៃប្រទេសឡាវ ដឹកនាំដោយលោក SIHOUN SITTHILRUXAY អភិបាលរងក្រុងរៀងច័ន្ទ ដើម្បីពិភាក្សាការងារស្តីពី «ការស្វែងយល់ពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់អង្គរ»។

លោក សុខ សង្វារ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងកោតសរសើរក្រុមប្រតិភូឡាវថា ជាការសម្រេចចិត្តដ៏ល្អប្រសើរ ដែលបានមកបំពេញទស្សនកិច្ចតំបន់អង្គរដោយនាំទាំងប្រតិភូរបស់រដ្ឋ និងវិស័យឯកជនមកជាមួយ។

លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវអត្ថប្រយោជន៍ច្រើនសម្រាប់ការយល់ដឹងពីវិស័យបេតិកភណ្ឌ និងអាចជាការបើកផ្លូវសម្រាប់កិច្ចសហការល្អរវាងរដ្ឋ​ និងឯកជនលើការវិនិយោគលើវិស័យទេសចរណ៍ជាដើម។

ជាការចែករំលែកលើការងារគ្រប់គ្រងតំបន់អង្គរ លោក សុខ សង្វារ បានធ្វើបទបង្ហាញជូនប្រតិភូស្ដីពី សាវតារនៃការដាក់អង្គរចូលជាបេតិកភណ្ឌពិភពលោក និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបំពេញលក្ខខណ្ឌចាំបាច់នានា រហូតអង្គរចេញផុតពីបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ មកជាបញ្ជីបេតិកភណ្ឌពិភពលោកធម្មតាវិញក្នុងឆ្នាំ២០០៤។ ក្នុងបទបង្ហាញនេះដែរ លោក​ ក៏បានបង្ហាញអំពីការគ្រប់គ្រងទេសចរណ៍តំបន់អង្គរ ទាំងក្នុងន័យផ្តល់បទពិសោធន៍ទស្សនាល្អដល់ភ្ញៀវទេសចរ និងក្នុងន័យថែរក្សាតម្លៃរបស់បេតិកភណ្ឌអង្គរ។

ក្រោយបញ្ចប់បទបង្ហាញ ប្រតិភូឡាវបានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាជ្ញាធជាតិអប្សរា ដែលបានទទួលស្វាគមន៍​ និងចែករំលែកបទពិសោធន៍ល្អៗពីការគ្រប់គ្រងបេតិកភណ្ឌ។ ជាមួយគ្នានេះក៏មានការសួរនូវសំណួរផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងការធ្វើការជាមួយវិស័យឯកជន ដែលអាចធ្វើជាដៃគូដ៏ល្អជាមួយរដ្ឋក្នុងការគ្រប់គ្រងតំបន់បេតិកភណ្ឌ និងការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍៕

អត្ថបទទាក់ទង