គណៈកម្មាធិការអចិន្រ្តៃយ៍ CPP ខេត្តបាត់ដំបង ច្រានចោលលិខិតចំហក្លែងក្លាយមួយរបស់ក្រុមអគតិ ដែលមានបំណងបំភាន់សាធារណៈជន

គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង (CPP) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបដិសេធចំពោះលិខិតចំហក្លែងក្លាយមួយរបស់ក្រុមអគតិដែលមានគោលបំណងបំភាន់មតិជាតិ អន្តរជាតិ និងសាធារណៈជនឲ្យមានការយល់ច្រឡំ និងបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានចំពោះសកម្មភាពខ្មៅកខ្វក់ប្រកបដោយឧបាយកលញុះញង់បែបថ្មី ដ៏ពិសពុលដែលមិនអាចទទួលយកបានជាដាច់ខាត។
លើសពីនេះទៀត គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ក៏បានបញ្ជាក់អំពីជំហរក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។
សូមអានសេចក្តីប្រកាសខាងក្រោម៖