ខ្មែរប៉ុស្ដិ៍ Close

អាស៊ាន រួបរួមសាមគ្គីគ្នាលើគ្រប់វិស័យទាំងអស់ និងបង្កើតឲ្យមានបរិស្ថានល្អជីវភាពសន្តិភាព ពង្រឹងផ្នែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
អាស៊ាន រួបរួមសាមគ្គីគ្នាលើគ្រប់វិស័យទាំងអស់ និងបង្កើតឲ្យមានបរិស្ថានល្អជីវភាពសន្តិភាព ពង្រឹងផ្នែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព អាស៊ាន រួបរួមសាមគ្គីគ្នាលើគ្រប់វិស័យទាំងអស់ និងបង្កើតឲ្យមានបរិស្ថានល្អជីវភាពសន្តិភាព ពង្រឹងផ្នែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព

នៅព្រឹកថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលបានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅមជ្ឈមណ្ឌលពិពរ័ណ៌ និងសន្និបាតអ៊ីមផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ព្រះរាជាណាចក្រថៃ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានេះគឺមានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន ដែលត្រូវបានទទួលនូវការស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងភរិយា។

នៅក្នុងពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន រួមទាំងឥស្សរជនឆ្នើមអាស៊ាន និងគណ:ប្រតិភូចូលរួមទាំងអស់ បានអញ្ជើញគោរពភ្លេងជាតិអាស៊ាននៅមុនការអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

លោក ប្រាយុទ្ធ ចាន់អូចា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមេដឹកនាំនិងប្រតិភូនៃបណ្ដាប្រទេសទាំងអស់ដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ លោកបានគូសបញ្ជាក់ថានៅពេលពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ លោក បានលើកឡើងអំពីភ្លេងអាស៊ាន អាស៊ានវ៉េ ដើម្បីឲ្យទាំងអស់គ្នាពិនិត្យឡើងវិញនូវសេចក្តីក្លាហានដើម្បីបង្កើតសហគមន៍អាស៊ានដែលមានប្រជាជនមានចំណូលដែលមិនបោះបង់ចោលអ្នកណាម្នាក់ហើយឆ្ពោះទៅអនាគតព្រមគ្នាគឺរួមចិត្តជាមួយគ្នាដើម្បីបោះជំហានទៅមុខប្រកបដោយនិរន្តរភាពហើយនៅពេលនោះគឺយើងបង្កើតបានលទ្ធផលជាច្រើនតាមចក្ខុវិស័យអាស៊ានដើម្បីនិរន្តភាព។

បច្ចុប្បន្នអាស៊ាន និងពិភពលោក កំពុងតែប្រឈមនឹងបញ្ហានិងភាពមិនច្បាស់លាស់ជាច្រើនមិនថាផ្នែកសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដែលឆ្នាំនេះហាក់ដូចជាមានការលូតលាស់តិចតួចហើយការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទាំងកម្រិតពិភពលោក និងតំបន់ ក៏បានបង្ហាញឲ្យឃើញពីជំលោះរវាងបណ្ដាប្រទេសផ្សេងៗទាំងភេរវកម្មឆ្លងដែន បច្ចេកវិទ្យា អភិវឌ្ឍយ៉ាងលឿនការផ្លាស់ប្តូរធាតុអាកាសរួមទាំងបញ្ហាសំរាមទៅក្នុងសមុទ្រត្រូវទាមទារឲ្យពួកយើងរួមដៃគ្នាយ៉ាងជិតស្និទ្ធដោះស្រាយធ្វើឲ្យតំបន់របស់យើងដែលគ្របដណ្តប់ដោយប៉ាស៊ីហ្វីកនិងឥណ្ឌាត្រូវតែសម្រេចឲ្យបាននូវការប្រឈមទាំងនេះ។

មិត្តភាពរបស់អាស៊ានជាមួយនឹងសហគមន៍អន្តរជាតិក្នុងការរួមចិត្តគ្នាបន្តស្នាដៃរបស់អាស៊ានដែលបង្កើតបានក្នុងកិច្ចប្រជុំកំពូលកន្លងមកអាស៊ានមិនធ្វើសត្រូវជាមួយនឹងអ្នកណាដែលកើតឡើងក្នុងតំបន់ និងពិភពលោកហើយនឹងធ្វើឲ្យមាននិរន្តភាពគ្រប់ទិដ្ឋភាពទាំងអស់ក្នុងវិស័យផ្សេងៗការបង្កើតឲ្យមានបរិស្ថានល្អជីវភាពសន្តិភាពទន្ទឹមជាមួយនឹងការពង្រឹងផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ ពេលនេះពួកយើងនឹងជំរុញឲ្យមានស្ថិរភាពបង្កើតបាននូវជំនឿទុកចិត្តគ្នាទៅវិញទៅមកគឺការគោរពគ្នាទៅវិញទៅមក ការជឿជាក់គ្នាទៅវិញទៅមក និងការស្វែងរកផលប្រយោជន៍រួមគ្នា។

ក្រៅពីនេះយើងត្រូវគោរពច្បាប់បទដ្ឋានផ្សេងៗដែលមានស្រាប់ ដូចជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនានាយកមកប្រើក្នុងបរិបទដ៏ទូលំទូលាយនៅក្នុងអាស៊ានដើម្បីឆ្លុះបញ្ចាំងឲ្យឃើញការអនុវត្តនូវគោលការណ៍ស្ថាប័នរឹងមាំដែលមានប្រជាជនជាស្នូល រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនឹងសម្រេចអោយបាន COC ស្ដីពីសមុទ្រចិនខាងត្បូងក៏ដូចជាទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិកជាដើម។

ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ីសំដៅទាក់ទាញការវិនិយោគសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងទ្វេភាគី ពហុភាគី ដើម្បីពង្រឹងអាស៊ាននៅពេលអនាគតដែលទាំងអស់នេះគឺឆ្ពោះទៅរកការតភ្ជាប់រវាងអាស៊ានដោយការបង្កើតតាមរយៈយុទ្ធសាស្ត្រផ្សេងៗទាំងក្នុងតំបន់និងក្រៅតំបន់ ការតភ្ជាប់ផ្លូវគមនាគមន៍សម្រាប់ប្រជាជន ទាំងផ្នែកហិរញ្ញវត្ថុឌីជីថលនិងនវានុវត្តន៍ផ្សេងៗ។

អាស៊ានចាំបាច់ត្រូវតែមានផែនការដើម្បីសម្រេចសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំដែលមានការចូលរួមពីគ្រប់ភាគីដោយគ្មានការបោះចោលអ្នកណាម្នាក់ឡើយនៅថ្ងៃក្រោយ។ ការអភិវឌ្ឍធនធានមនុស្ស និងការថែរក្សាបរិស្ថានជាពិសេសដោះស្រាយសំរាមក្នុងសមុទ្រ បញ្ហាផ្សែងពុលអាកាសដែលកំពុងគ្របដណ្តប់ បញ្ហានៃការនេសាទសមុទ្រក្នុងតំបន់ប្រកបដោយនិរន្តរភាពដែលទាំងអស់នេះត្រូវពឹងផ្អែកលើកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិងបណ្តាប្រទេសជាមិត្ត។ ឆ្នាំកន្លងមកយើងសម្រេចបានស្នាដៃជាច្រើនហើយឆ្នាំនេះអាស៊ាននឹងបើកមជ្ឈមណ្ឌល៨ក្នុងចំណោមមជ្ឈមណ្ឌល៧ នោះ ទី១មជ្ឈមណ្ឌលអាស៊ានសម្រាប់មនុស្សចាស់ជរា និងមជ្ឈមណ្ឌលអាស៊ានសម្រាប់ការសិក្សានិងការពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពប្រយោជន៍របស់មនុស្សគ្រប់គ្នានៅក្នុងតំបន់និងសម្រាប់កូនចៅរបស់ពួកយើងតទៅអនាគត។

នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងអគ្គលេខាធិ

ការអាស៊ាន បានអញ្ជើញជូនពានរង្វាន់ដល់ឥស្សរជនឆ្នើមអាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការរបស់អាស៊ានក្នុងរយ:ពេលកន្លងមក៕ឮ

អត្ថបទទាក់ទង