ខ្មែរប៉ុស្ដិ៍ Close

អភិបាល​ខេត្ត​តាកែវ​អំពាវនាវ​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន​បង្កបរិយាកាសពិសារអំបុកសាមគ្គីនៅថ្ងៃ៩វិច្ឆិកា​កុំបីខាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
អភិបាល​ខេត្ត​តាកែវ​អំពាវនាវ​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន​បង្កបរិយាកាសពិសារអំបុកសាមគ្គីនៅថ្ងៃ៩វិច្ឆិកា​កុំបីខាន អភិបាល​ខេត្ត​តាកែវ​អំពាវនាវ​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន​បង្កបរិយាកាសពិសារអំបុកសាមគ្គីនៅថ្ងៃ៩វិច្ឆិកា​កុំបីខាន

នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត​ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ-ជំនួយការភូមិ និងលោកមេឃុំឧត្ដមសូរិយា អំពីការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន។

នា​ឱកាស​នោះ​ លោក អភិបាលខេត្តក៏បានអំពាវនាវដល់អាជ្ញាធរក្នុងមូលដ្ឋាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ អញ្ជើញពិសារ ” អំបុកសាមគ្គី អំបុកសន្តិភាព ការពារសាសនា ការពារព្រះមហាក្សត្រ ” ឱ្យបានច្រេីនកុះករ។ លោកបានសង្កត់​ធ្ងន់អោយមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នទប់ស្កាត់រាល់ឧបាយកល​ ពឹសពុល គ្រប់សកម្មភាព រូបភាពដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ជនក្បត់ជាតិ សម រង្សី ក្នុងឃុំឧត្តមសូរិយាត្រាំកក់ ធ្វេីយ៉ាងណាធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យេីង៕

អត្ថបទទាក់ទង