សហភាពសហព័ន្ធយុវជនកម្ពុជា បង្កើតការប្រកួតប្រជែងរចនារូបសញ្ញា (Logo) ដើម្បីអបអរខួបលើកទី៤១
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ថ្នាក់កណ្តាល នឹងបង្កើតឲ្យមានការប្រកួតប្រជែងរចនា “រូបសញ្ញា” ដើម្បីជាការអបអរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩។ នេះបើតាមសេចជូនដំណឹងរបស់ ស.ស.យ.ក ចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
សូមជម្រាបថា ការប្រកួតប្រជែងរចនារូបសញ្ញានេះ នឹងបើកឲ្យសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស (រាជធានី-ខេត្ត វិស័យ និងអង្គការ-សមាគម ក្រោមចំណុះ) ចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃឈប់ទទួលស្នាដៃប្រកួតប្រជែង។ ចំពោះបេក្ខជនជ័យលាភីចំនួន ៣រូប នឹងទទួលបានប្រាក់រង្វាន់ លេខ១ ទឹកប្រាក់ ១លានរៀល លេខ២ ទឹកប្រាក់ ៥០ម៉ឺនរៀល និងលេខ៣ ទឹកប្រាក់២៥ម៉ឺនរៀល។
ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖