ខ្មែរប៉ុស្ដិ៍ Close

វេទិកាភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពី «ការធ្វើពាណិជ្ជនីយកម្មនៃការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 12
វេទិកាភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពី «ការធ្វើពាណិជ្ជនីយកម្មនៃការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា» វេទិកាភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពី «ការធ្វើពាណិជ្ជនីយកម្មនៃការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា»

នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាព្រឹកនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិកាភាពជាដៃគូរវាងរដ្ឋ និងឯកជនស្តីពី«ការធ្វើពាណិជ្ជនីយកម្មនៃការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា»។

នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ឆែម រិទ្ធី ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានទាំង ៦ នៃអគ្គនាយកដ្ឋាន អ.ប.វ បណ្ឌិត ចែម ផល្លា នាយកប្រតិបត្តិស្ដីទីវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) លោក រស់ វ៉ា តំណាងទីភ្នាក់ងារប្រទេសស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញុវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៏ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងសាកលវិទ្យាល័យ វិទ្យាស្ថានរបស់ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៨ ទូទាំងរាជធានី ខេត្តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផងដែរ៕

អត្ថបទទាក់ទង