ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសកំណត់យកថ្ងៃ ៩ វិច្ឆិកា ខាងមុខនេះ ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 389
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសកំណត់យកថ្ងៃ ៩ វិច្ឆិកា ខាងមុខនេះ ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសកំណត់យកថ្ងៃ ៩ វិច្ឆិកា ខាងមុខនេះ ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃទទួលទានអំបុកខ្មែរទូទាំងប្រទេស។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិសរុប ១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធនាការទទួលទានអំបុកទូទាំងប្រទេសនេះ គឺដើម្បីជាការចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក និងជាពិសេសដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលគ្រោងនឹងធ្វើរដ្ឋប្រហារ ប្តូររបបរាជានិយម ដែលជាទង្វើខុសច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញកម្ពុជា៕

អត្ថបទទាក់ទង