ខ្មែរប៉ុស្ដិ៍ Close

មេរដ្ឋប្រហារ និងអ្ន​ករួមគំនិ​តក្ប​ត់ផ្តួ​ល​​រំលំ​រាជរ​​ដ្ឋា​ភិបា​ល​ក​ម្ពុជា​​ស្រប​ច្បាប់ ក្បត់​ព្រះ​រាជ​បល្ល័ង្គ ធ្វើវិទ្ធ​ង្ស​ប្រឆាំង​កម្ពុជា មិន​អា​ច​គេច​ផុតពី​សំ​ណាញ់​ច្បាប់ឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 44
មេរដ្ឋប្រហារ និងអ្ន​ករួមគំនិ​តក្ប​ត់ផ្តួ​ល​​រំលំ​រាជរ​​ដ្ឋា​ភិបា​ល​ក​ម្ពុជា​​ស្រប​ច្បាប់ ក្បត់​ព្រះ​រាជ​បល្ល័ង្គ ធ្វើវិទ្ធ​ង្ស​ប្រឆាំង​កម្ពុជា មិន​អា​ច​គេច​ផុតពី​សំ​ណាញ់​ច្បាប់ឡើយ មេរដ្ឋប្រហារ និងអ្ន​ករួមគំនិ​តក្ប​ត់ផ្តួ​ល​​រំលំ​រាជរ​​ដ្ឋា​ភិបា​ល​ក​ម្ពុជា​​ស្រប​ច្បាប់ ក្បត់​ព្រះ​រាជ​បល្ល័ង្គ ធ្វើវិទ្ធ​ង្ស​ប្រឆាំង​កម្ពុជា មិន​អា​ច​គេច​ផុតពី​សំ​ណាញ់​ច្បាប់ឡើយ

​ភស្តុតាងកាន់តែបង្ហាញយ៉ាងច្បាស់បន្ថែមទៀតពី​ចេត នាទុ​ច្ចរិតផ្តួ​លរំលំ​រាជរដ្ឋាភិបាល​កម្ពុជាស្របច្បាប់ ក្បត់ព្រះរាជបល្ល័ង្គ ប្រមាថព្រះមហាក្សត្រ បំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍​ប្រជាជនខ្មែ​ររបស់ ​សម រង្ស៊ី និងបក្ខ​ពួកក្បត់​ជាតិរបស់ខ្លួ​ន ក្រោយពី សម រង្ស៊ី បានចេញ មុខ​ដោយចំហ​រប្រើនយោ​បាយ​ហិង្សានិយម និងអំពា​វនា​វដល់ ប្រជាពលរដ្ឋខ្មែរងើបបះ​បោរ ធ្វើវិទ្ធង្ស​នាប្រឆាំ​ងនឹ​ងកម្ពុជា​តាមរយៈផែនការបដិវត្តន៍ពណ៌​ហិង្សា ដែល​ជនក្បត់​ជាតិរូបនេះបានរៀបចំតាំងពីយូរ​ណាស់មកហើយ។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោ​យហៅផែនការនៃ​ការប្រកាសវិល​ត្រឡប់របស់ទ​ណ្ឌិ​ត សម រង្សី ថាជា «ផែនការ​ទាំងមូលនៃការប្រ​កាសវិលត្រ​ឡប់រប​ស់ទណ្ឌិត សម រង្ស៊ី នេះ​ មិនមែនជារឿងលទ្ធិប្រជាធិ បតេយ្យ និងសិទ្ធិមនុស្សនោះទេ ​ប៉ុន្តែបានឆ្លងផុតបន្ទាត់ ក្រហម​ឈាន​ដល់ផែន​ការធ្វើរដ្ឋប្រហារដែល​ជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋ​កម្មធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់ដ​ល់សន្តិ សុខនៃរដ្ឋ នឹងត្រូវផ្តន្ទាទោ​ស​តាមមាត្រា ៤៥១ និង ៤៥២ នៃក្រមព្រហ្មទណ្ឌ។ ការចូល​រួមគាំ​ទ្រផែនការបំផ្លិចបំផ្លាញ​ជាតិខាងលើនេះក៏ត្រូវផ្ត​ន្ទាទោស​តាមមាត្រា ៤៥៣ នៃក្រម​ព្រហ្មទណ្ឌផង​ដែរ»។

ជនក្បត់ជា​តិទាំងនេះនឹងមិនអាចគេ​ចផុតពីសំណាញ់​ច្បាប់បាន​ឡើយ ទោះបីជាសម រង្ស៊ី និងក្រុមជនក្បត់ ជាតិទាំងនេះបន្ត ផ្គើនម្តងហើយម្តងទៀត។ ពួកគេនឹងអស់លក្ខណ៍នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ខណៈរាជរដ្ឋា ភិបាលកម្ពុជាក្រោមការគាំទ្រយ៉ាងពេញ​ទំហឹ​ងពីប្រជា ពលរដ្ឋរបស់​ខ្លួនបាន​ប្រកាស ព្រមានជាច្រើន​លើករួច មក​ហើយថា ទោះបីក្នុងតម្លៃណា​ក៏ដោយ មិន​អនុញ្ញាត​ឱ្យជនក្បត់​ជាតិ​បំផ្លាញ​សុខសន្តិភាព ស្ថិរភាពនយោបា យនិងការអភិឌ្ឍរបស់​ជាតិនិងប្រជាជនបានឡើយ។

បច្ចុប្បន្ននេះ មេដឹកនាំប៉ុនប៉ងធ្វើរដ្ឋ​ប្រហា​រ បាននិងកំពុង ​ស្ថិ​តនៅលើទឹកដីបរទេ​សដើម្បីរៀបចំ​ផែនការភេ​រវកម្ម និងស្វែង​រកការគាំទ្រផ្នែកស​ន្តិសុ​ខ និងហិរញ្ញវត្ថុសម្រាប់ក្រុមក្បត់ជាតិរ​បស់ខ្លួន។  ជាបន្ត​បន្ទាប់ ជនក្បត់ជា​តិមេរដ្ឋប្រហារ សម រង្ស៊ី បានបើកសមរ​ភូមិហិង្សាពាក្យសម្តី វា​យប្រហារ ញុះញង់ បំផុសបំផុល ​បញ្ឆេះកំហឹង រើស អើងប្រឆាំងជាតិ​សាសន៍ បោកប្រា​ស់ដើ​ម្បីអូ​សទា​ញប្រជាពលរដ្ឋ និងបំបែកបំបាក់ជាតិ តាមរយៈការញុះ​ញង់បំបែកបំបាក់កងកម្លាំ​ងប្រដាប់អាវុធដែល​មានតួនាទីការពារជាតិ និងប្រ​ជាជន​កម្ពុជា។

សម រង្ស៊ី ក៏បានប្រ​មាថយ៉ាងគ​ឃ្លើនចំ​ពោះអង្គព្រះមហាក្ស​ត្រដោ​យហៅព្រះ​មហា​ក្ស​ត្រថា «វា» និងថា «ព្រះមហាក្ស​ត្រ​ខ្មែរស​ព្វថ្ងៃអត់បា​ន​ការ អត់ប្រយោ​ជន៍ ខ្ញុំមិ​នចាប់អារ​ម្មណ៍ ខ្ញុំមិនគោ​រពព្រះមហាក្ស​ត្រស​ព្វថ្ងៃ»។ ចោរពាន​វាំង សម រង្ស៊ី ក៏បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «បើមហាក្សត្រសព្វថ្ងៃ​មិនអាចជួយរាស្ត្រទេគួ​រតែដាក់រា​ជ្យ​ទៅ»។

នេះគឺជាកា​រប្រមាថ​ព្រះចេស្តាព្រះ​មហាក្សត្រ​ដ៏ធ្ងន់ធ្ងរបំផុត បំ​ពានរដ្ឋធម្ម​នុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ហើ យក៏ជាការ​ប្រកាសដោ​យចំហក្បត់ព្រះរាជបល្ល័ង្គ ប្រឆាំង​នឹងរបបរាជា​និយម​អាស្រ័យរ​ដ្ឋធម្មនុញ្ញ និងប្រឆាំងព្រះមហាក្សត្រ​ដែលរា​ជរដ្ឋាភិបាលកម្ពុជា និងប្រជា​ពលរដ្ឋខ្មែរតាមរ​យៈសម្តេចតេជោ​ ហ៊ុន សែន បានស្ប​ថចំ​ពោះព្រះ​ភ័ក្ត្រព្រះប​រមរតនកោដ្ឋ នរោត្តម សីហនុ​ ថា «សម្តេច រាជ​រដ្ឋាភិបាល និងប្រ​ជាជនកម្ពុជា​ការពារដា​ច់ខាត របបរាជ​និយម និង​ព្រះរាជ​បល្ល័ង្គ ព្រះមហាក្ស​ត្រខ្មែរ មិនអនុ​ញ្ញា​តឱ្យ​នរណា​ម្នាក់ប៉ះពាល់បានឡើយ»។ អ្វីដែលជនក្បត់ជាតិនិងបរិវារ បាននិងកំពុងធ្វើជាការធ្វើរដ្ឋប្រហារ ហើយភស្តុតាងនេះមិនអាចប្រកែកបានឡើ យ។

ក្រុមសម​ រង្ស៊ី និយមដែលមាន អេង ឆៃអ៊ាង មូរ សុខហួរ ជូឡុង សូមួរ៉ា ម៉ែន សុខេមរិន្ទ្រ ហូរ វ៉ាន់ នុត រំដួល ឡុង រី អ៊ូ ច័ន្ទរ័ត្ន អ៊ុង រិទ្ធី សង្ឃទ្រុស្តសីល ប៊ុត ប៊ុនតិញ ជាដើមក៏ស្ថិត​នៅក្នុងច​ង្កោម​ថ្នាក់ដឹកនាំរដ្ឋប្រហារនេះ ដែលដើរតួនាទីយ៉ា​ងសកម្មនៅក្នុងការរៀបចំរ​ដ្ឋប្រហារផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជាស្របច្បាប់ ផ្តួលរំលំព្រះរាជបល្ល័ង្គក្រោមរូបភាពនៃការវិលត្រឡ​ប់ម​កកម្ពុជា​វិញរ​បស់ ទណ្ឌិតសម រង្ស៊ី ដែលជាដំណក់ឈាមក្បត់ជាតិតពីឪដល់កូនរបស់ សម សារី។

សម សារី ដែលត្រូវបានប្រវត្តិសាស្ត្រចារទុកថា ជា​ជនក្បត់ជាតិ បា​នឃុបឃិត និងជាឧបករណ៍នយោ​បាយដែលទីភ្នាក់ស​ម្ងាត់ CIA របស់​សហរដ្ឋអាមេរិក​បានប្រើប្រា​ស់​ នៅក្នុងការប៉ុន​ប៉ងផ្តួលរំលំព្រះបរមរត​នកោដ្ឋ សម្តេចឪ នរោត្តម សីហនុនៅទសវត្សរ៍ឆ្នាំ ១៩៦០។ ឥឡូវនេះ សម រង្ស៊ី ជាកូនក៏នឹងត្រូវបានប្រវត្តិសាស្ត្រ ចារថាជាជ​នក្បត់ជាតិឃុបឃិ​តជាមួយ​បរទេស បម្រើផល​ប្រយោជន៍បរទេសធ្វើនយោបាយប្រ​ឆាំងនឹងជ​នជា​តិខ្មែរ​ដូចខ្មោច​ឪដែរ។

សម រង្ស៊ី ក៏ត្រូវបានគេ ជឿថាបានលក់ក្បាលបម្រើជន បរទេស ហើយទណ្ឌិតរូបនេះបានប្រកាសយ៉ាងមោទន ភាពថា ខ្លួនមិនដែល​ប្រើប្រា​ស់លិខិ​ត​ឆ្លងដែនខ្មែរដើម្បីធ្វើ​ដំណើរឡើ​យរា​ប់ទាំង​ការធ្វើដំណើរមកកម្ពុជា​។ សម រង្ស៊ី អួត​អាង​ថា

ជាអ្នក​ស្រ​ឡាញ់ជាតិនិង​ប្រជាជនកម្ពុជា ​ប៉ុន្តែធាតុ​ពិត មិន​ដូច្នេះឡើយ។ សម រង្ស៊ី បា​នប្រមាថខ្មែរ ប្រ​មាថព្រះមហាក្សត្រខ្មែរ​ដែលជានិមិត្តរូប​ជាតិខ្មែរ​។

សម រង្ស៊ី ជាអ្នកប្រឆាំង​នឹងរាជបល្ល័ង្គ ហើយចង់មកដឹ​កនាំប្រទេសកម្ពុជាដែលប្រ​កាន់របបរាជានិយម ដឹកនាំប្រជាជនដែលមានប្រវត្តិយូរលង់ផ្សាភ្ជាប់នឹងរបបរាជា​និ​យម តើ សម រង្ស៊ី ជានរ​ណាឱ្យ​ពិតប្រាកដ? ច្បាស់ណាស់ សម រ​ង្ស៊ី គឺជាអ្នកសាធារណរដ្ឋនិយម មិនចង់ឱ្យមាន​របបរា​ជានិយមឡើយ។ ហេតុដូច្នេះ​បានជានយោបា​យសម រង្ស៊ី គឺធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល បំបាត់របបដឹកនាំពីរបបរាជានិយមមកសាធារណរដ្ឋនិយមវិញ។ ផែនការរដ្ឋប្រហារនេះ បាននិងកំពុងអនុវត្តយ៉ាងសកម្មដោយក្រុមក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី។

ចំណែកសកម្មជននៃខ្មោចបក្សសង្គ្រោះជាតិមួយចំនួនដើរតាម សម រង្ស៊ី ប្រធានស្តីទីខ្មោចបក្សនេះដែលបាន មកពីការធ្វើបក្សប្រហារដណ្តើមកេរតំណែលពីជន សង្ស័យ កឹម សុខា ក៏ត្រូវបានចាត់ទុកថាជាមុខសញ្ញានៃអ្នករួមគំនិតក្បត់ជាតិ បំផ្លិចបំផ្លាញជាតិផងដែរដែលត្រូវប្រឈមមុខច្បាប់។ ផែនការរដ្ឋប្រហារនេះ បានរៀបចំជាយូរមកហើយ ប៉ុន្តែការអនុវត្តសកម្មចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅពេលដែលសកម្មជនសម រង្ស៊ី និយមមួយចំនួនបានទៅទទួលផែន ការដោយផ្ទាល់ពីមេដឹកនាំរដ្ឋប្រហារ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង នៅប្រទេសម៉ាឡេស៊ី។

យោងតាម ប្រភពពីសកម្មជនមួយចំនួនដែលបានទៅទទួលបញ្ជាដោយផ្ទាល់ពី សម រង្ស៊ី អះអាងបញ្ជាក់ថា សម រង្ស៊ី បានណែនាំឱ្យមានការរៀបចំកម្លាំងដើម្បីស្ម័គ្រស្លាប់ជំនួសខ្លួនដោយត្រៀមផ្តល់ប្រាក់ម្នាក់ ១០០ ដុល្លារ ព្រមទាំងបង្កើតបណ្តាញនៅតាមភូមិឃុំនានាដើម្បីត្រៀមមកទទួល សម រង្ស៊ី នៅពេលមកដល់កម្ពុជា វិញ។​​ ផែ​នការពួកគេពិតជាលម្អិត ហើយមានភាព ប្រទាក់ក្រឡាគ្នាព្រោះជាផែនការវិលត្រឡប់មកវិញមិនមែនដើម្បីប្រជា ធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែជាផែនការផ្តួលរំលំរបបដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន។

ពួកគេបានធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាពីគ្រប់ទីកន្លែង ជាពិសេសសម រង្ស៊ី និងក្រុមជនក្បត់ជាតិរបស់ខ្លួនបាន បោកបញ្ឆោតយុវជនជាពលករដែលកំពុងបម្រើការងារ រកប្រាក់ចិញ្ចឹមខ្លួន និងក្រុមគ្រួសារនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងនៅប្រទេសថៃឱ្យបរិច្ចាគប្រាក់ឱ្យក្រុមខ្លួន និងបោកប្រាស់ពួកគេឱ្យចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ ដែលនឹងបង្ក​ផលប៉ះពាល់ដល់ពលករទាំងនោះ​ទាំ​ងផ្នែកផ្លូវច្បាប់ក្នុ​ងនាមជាអ្ន​ករួមគំនិតក្បត់ ហើយនឹងការប្រ ឈមនឹងការលំបាកក្នុងជីវភាពគ្រួសារដោយសារតែប្រ ភពចំណូលត្រូវបានកាត់ផ្តាច់ដោយសារតែពួកគេប្រ ឈមនឹងច្បាប់។

លទ្ធផលជាក់ស្តែង អ្នករួមគំនិតក្បត់ក្នុងផែនការរដ្ឋ ប្រហាររបស់ ក្រុមជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានចាប់ ខ្លួនដោយអាជ្ញាធរនិងបានធ្វើការចោទប្រកាន់ជាផ្លូវការ និងឃុំខ្លួន ដាក់ពន្ធនាគាររង់ចាំការជំនុំជម្រះក្តី។ សម រង្ស៊ី នៅរត់គេចខ្លួននៅក្រៅប្រទេស ហើយអ្នកដែលត្រូវប្រឈមមុខច្បាប់ជំនួសខ្លួន គឺសកម្មជនដែលលង់ក្នុងឧបាយកលទុច្ចរិត វិទ្ធង្សនាប្រឆាំងនឹងសន្តិភាពជាតិ និងសន្តិសុខរបស់រដ្ឋ។

ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហា ញឱ្យមតិសាធារណជាតិ និងអន្តរជាតិ បានដឹងពីផែន ការរដ្ឋប្រហាររបស់ សម រង្ស៊ី និងបក្ខពួកទាំងក្នុងនិងក្រៅ ប្រទេសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ក្បត់ព្រះរាជបល្ល័ង្គ បំផ្លាញជាតិ និងបំផ្លាញផលប្រ យោជន៍ប្រជាជនខ្មែរ។

សេចក្តីប្រកាស ព័ត៌មាននោះបានសង្កត់ធ្ងន់ថា៖

ទី១៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាគឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្ម ទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ «បទល្មើសឧបឃាត»នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ទី២៖ ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី «បទល្មើសរួមគំនិត ក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។

ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ទី៣៖ ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តផែនការខាងលើ គឺជាទង្វើប្រឆាំង​នឹងសាល​ដីការបស់តុ​លាការកំ​ពូលផងខុស​ទៅនឹង​ច្បា​ប់ស្តីពីគ​ណបក្សនយោបាយ​ផង និងខុ​សទៅនឹង​ច្បាប់​ព្រហ្មទណ្ឌនៃព្រះរាជាណា​ចក្រក​ម្ពុជាផង។

ទី៤៖ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេស ជាតិខាងលើ មិនត្រឹមតែខុសទៅ

នឹងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផ​ងដែរទៅនឹង​ច្បាប់ស្តីពី​ការប្រឆាំង​នឹងភេរវកម្ម អាស្រ័យ​ទៅតាមករណីប្រ​ព្រឹត្ត​ជាក់ស្តែងនីមួយៗ។

ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យចាត់ វិធានការឲ្យបានម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងវិបុល​ភាពរបស់​ប្រទេសជាតិ ព្រមទាំង​សេចក្តីសុ​ខសាន្តរបស់ប្រជា​ជនក​ម្ពុជា។

ក្រសួងយុត្តិធម៌ ក៏អំពាវនាវជូនដល់ជនរួមជាតិ កុំចាញ់ឧបាយកល​បោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាច​នាំ ឲ្យខ្លួ​នជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូ​វមានទោសធ្ងន់ធ្ង​រតាម​ច្បាប់ និងសូមចូ​លរួមប្រឆាំងឧក្រិដ្ឋ​កម្មបំផ្លិចបំ​ផ្លាញជាតិខាងលើនេះ ដោយសហការរាយការ ណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធជូនទៅអាជ្ញាធរមានស​មត្ថកិច្ចគ្រប់​លំដាប់​​ថ្នាក់ដើម្បីឈានទៅចា​ត់វិធាន​ការច្បាប់ឲ្យមា​នប្រសិទ្ធភាព៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩

អត្ថបទទាក់ទង