ខ្មែរប៉ុស្ដិ៍ Close

ការកែសម្រួលកងទ័ពកម្ពុជា-ឡាវ នៅតំបន់មុំបី បានបញ្ចប់ជាស្ថាពរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 68
ការកែសម្រួលកងទ័ពកម្ពុជា-ឡាវ នៅតំបន់មុំបី បានបញ្ចប់ជាស្ថាពរ ការកែសម្រួលកងទ័ពកម្ពុជា-ឡាវ នៅតំបន់មុំបី បានបញ្ចប់ជាស្ថាពរ

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលនៅក្បែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃនេះថា ការកែសម្រួលកងទ័ពកម្ពុជា-ឡាវ នៅតំបន់មុំបី​ ក្បែរព្រំដែនកម្ពុជា-ឡាវ បានបញ្ចប់ជាស្ថាពរហើយ នៅម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនោះ គឺតាំងពីមុនមកដល់ពេលនេះ ស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទាល់តែសោះ ហើយកងទ័ពប្រទេសទាំងពីរ រក្សាភាពស្ងប់ស្ងាត់ និងភាពសុខសានជាធម្មតាតាមបណ្តោយព្រំដែន។

សូមបញ្ជាក់ថា ការកែសម្រួលកងទ័ពកម្ពុជា -ឡាវ នៅតំបន់មុំបី ព្រំដែនខេត្តព្រះវិហារនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការចរចាគ្នា និងមានបទបញ្ជាពីមេដឹកនាំកំពូលប្រទេសទាំងពីរ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង