ខ្មែរប៉ុស្ដិ៍ Close

ពិត​ជា​រំជួល​ចិត្ត​ពេល Pogba បង្ហាញ​សារ​លើ​អាវ​ពេល Free Kick ​ចូល​រុស្ស៊ី​

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ កីឡា - សុខភាព 634
ពិត​ជា​រំជួល​ចិត្ត​ពេល Pogba បង្ហាញ​សារ​លើ​អាវ​ពេល Free Kick ​ចូល​រុស្ស៊ី​ពិត​ជា​រំជួល​ចិត្ត​ពេល Pogba បង្ហាញ​សារ​លើ​អាវ​ពេល Free Kick ​ចូល​រុស្ស៊ី​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​បាន​យក​ឈ្នះ​ រុស្ស៊ី​​ ៣​ទល់​នឹង​១​ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់​ថ្ងៃ​អង្គារ​។​

ក្នុង​ចំណោម​៣​គ្រាប់​របស់​ក្រុម​រហស្សនាម​ថា​មាន់​គក​ចាប់​អារម្មណ៍​ការ​ទាត់​ Free Kick ដ៏​ល្អ​របស់​ Paul Pogba នៅ​នាទិ​៤៩​។ ភ្លាម​ៗ​ក្រោយ​ទាត់​ចូល​គ្រាប់​ទី​៣​ឲ្យ​បារាំង​ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​បាន​លើក​អាវ​បង្ហាញ​សារ​មួយ​ និង​យក​ដៃ​ចង្អុល​ទៅ​លើ។

សំណេ​ជា​ភាសា​បារាំង​ Bon Anniversaire, Papa. Allah y Rahmou របស់​កីឡាករ​មក​ពី Manchester United គឺ​មាន​ន័យ​ថា​ “រីករាយ​ថ្ងៃ​កំណើត​លោក​ប៉ា​ សូម​ឲ្យ​ព្រះ​ផ្ដល់​ប្រទាន​ពរ​​ដល់​អ្នក​”។

គួរ​បញ្ជាក់​គ្រាប់​របស់​ Pogba គឺ​ស៊ុត​ចូល​ចំ​ថ្ងៃ​កំណើត​គម្រប់​៨០​ឆ្នាំ​របស់​ឪពុក​ ប៉ុន្តែ​លោក​ Fassou Antoine Pogba បាន​ស្លាប់​បាត់បង់​ជីវិត​ជិត​១​ឆ្នាំ​ទៅ​ហើយ​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​ដ៏​យូរ​អង្វែង​៕

ប្រភព៖ Sabay