ខ្មែរប៉ុស្ដិ៍ Close

ក្រសួងផែនការចេញលទ្ធផលជំរឿនទូទៅប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 179

ក្រសួងផែនការ បានចេញលទ្ធផលជំរឿនទូទៅប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ចំនួនប្រជាជនសរុប តាមរាជធានី ខេត្ត និងភេទ ឆ្នាំ២០១៩។ តួលេខទាំងនេះមិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។

យោងតាមរបាយការណ៍លទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានពលករធ្វើការនៅក្រៅប្រទេសចំនួន ១.២៣៥.៩៩៣នាក់ ក្នុងនោះ ថៃ ១.១៤៦.៦៨៥នាក់ សាធារណរដ្ឋកូរ៉េ ៤៩.០៩៩នាក់ ជប៉ុន ៩.១៩៥នាក់ ម៉ាឡេស៊ី ៣០.១១៣នាក់ សឹង្ហបូរី ៨៣១នាក់ ហុងកុង ៥៤នាក់ និងអារ៉ាប៊ីសាអូឌីត ១៦នាក់៕

អត្ថបទទាក់ទង