អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក និងកម្មករ»
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក និងកម្មករ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ព្រឹកនេះ នៅជាន់ផ្ទាល់ដី សាលប្រជុំB នៃទីស្តីការគណៈរដ្ឋមន្រ្តី។
សន្និសីទនេះ គឺមានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់សារធារណជន លើការកាត់បន្ថយថ្ងៃឈប់សម្រាក និងបច្ចុប្បន្នភាពនៃស្ថានភាពគ្រោះទឹកជំនន់ និងផលប៉ះពាល់ ដែលកំពុងកើតមានជាបន្ដបន្ទាប់ នៅតាមបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញសារព័ត៌មានគ្រប់និន្នាការចូលរួមយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។
គួរបញ្ជាក់ថា វាគ្មិនដែលនឹងអញ្ជើញចូលរួមមាន ៖
១- រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម
២- តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម
៣- តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ
៤- តំណាងសភាពាណិជ្ជកម្មកម្ពុជា
៥. តំណាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖