ខ្មែរប៉ុស្ដិ៍ Close

អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការល្បាត ចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការល្បាត ចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក​ អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការល្បាត ចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក​

យោងផែនការលេខ ០៣៥ ផ.ក ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអនុវត្តតាមផែនការសកម្មភាពលេខ ០១៦/១៩ ផ.ក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ របស់ អនុគណៈកម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ស្តីពី​ អនុវត្តវិធានការល្បាត ចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ នេះកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត​ បានចាប់ផ្តេីមចេញប្រតិបត្តិការល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក ។

អគ្គស្នងការដ្ឋាននគរបាលជាតិ​ បាន​បញ្ជាក់​ថា​ អាស្រ័យហេតុនេះសូមសាធារណៈជន​ អ្នកបញ្ជាយានយន្ត​ ទោចក្រត្រយាន​ ទាំងអស់ដែលធ្វេីចរាចរណ៍លេីដងផ្លូវទូទាំងខេត្តមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍​ និងសហការជាមួយកម្លាំងសមត្ថកិច្ចអោយបានល្អ​ ដេីម្បីអោយការអនុវត្តច្បាប់ទទួលបានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង