ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋមន្ត្រីការបរទេសអាមេរិកស្វាគមន៍ការបដិសេធរបស់កម្ពុជារឿងមូលដ្ឋានយោធាចិន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 545
    រដ្ឋមន្ត្រីការបរទេសអាមេរិកស្វាគមន៍ការបដិសេធរបស់កម្ពុជារឿងមូលដ្ឋានយោធាចិនរដ្ឋមន្ត្រីការបរទេសអាមេរិកស្វាគមន៍ការបដិសេធរបស់កម្ពុជារឿងមូលដ្ឋានយោធាចិន

    តាមការចេញផ្សាយថ្ងៃទី 01 ខែសីហា ឆ្នាំ2019 របស់វីអូអេ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Pompeo ស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជាចំពោះព័ត៌មានស្តីអំពីមូលដ្ឋានយោធាកងទ័ពចិនដាក់នៅក្នុងតំបន់ឈូងសមុទ្រកម្ពុជា ដោយបានកោតសរសើរចំពោះការប្តេជ្ញាការពារបូរណភាពដែនដី។

    លោក Michael Pompeo បានថ្លែងថា ៖ «ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិក អាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធរបាយការណ៍ដែលថាកម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាចិនបង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការការពារបូរណភាពដែនដីដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ ប្រទេសផ្សេងទៀតធ្វើតាមលំនាំរបស់កម្ពុជា‍»។