ខ្មែរប៉ុស្ដិ៍ Close

១៦ឆ្នាំមុន កាសែតធំៗរបស់អាមេរិកធ្លាប់កុហកពិភពលោកថា «អ៉ីរ៉ាក់មានអាវុធប្រល័យលោក» ខណៈពេលនេះកាសែតធំៗដដែលនោះបន្តកុហកពិភពលោកទៀតថា «កម្ពុជាមានមូលដ្ឋានទ័ពចិន»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 28
១៦ឆ្នាំមុន កាសែតធំៗរបស់អាមេរិកធ្លាប់កុហកពិភពលោកថា «អ៉ីរ៉ាក់មានអាវុធប្រល័យលោក» ខណៈពេលនេះកាសែតធំៗដដែលនោះបន្តកុហកពិភពលោកទៀតថា «កម្ពុជាមានមូលដ្ឋានទ័ពចិន» ១៦ឆ្នាំមុន កាសែតធំៗរបស់អាមេរិកធ្លាប់កុហកពិភពលោកថា «អ៉ីរ៉ាក់មានអាវុធប្រល័យលោក» ខណៈពេលនេះកាសែតធំៗដដែលនោះបន្តកុហកពិភពលោកទៀតថា «កម្ពុជាមានមូលដ្ឋានទ័ពចិន»

(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ កងទ័ពអាមេរិក១៣០,០០០នាក់ បានចាប់ផ្ដើមចូលលុកលុយអ៉ីរ៉ាក់ដើម្បីផ្ដួលរំលំរបបដឹកនាំសាដាំ ហូសេន ដោយមានការគំាទ្រពីកងទ័ពអង់គ្លេស និងកងទ័ពសម្ព័ន្ធមិត្តមួយចំនួនទៀតរបស់ខ្លួន។ មុនការវាយលុកលើអ៉ីរ៉ាក់ អតីតប្រធានាធិបតី អាមេរិក លោក George W. Bush បានទុកពេលឱ្យលោក សាដំា ហូសេន ៤៨ម៉ោងដើម្បីចុះចេញពីអំណាច ប៉ុន្តែមេដឹកនាំរូបនេះបានបដិសេធ ទើបលោក Bush ចេញបញ្ជាឱ្យយោធាអាមេរិក បាញ់មីស៊ីល Tomahawk ចូលក្នុងទីក្រុងបាកដាដ ហើយនៅដើមខែមេសា ឆ្នាំដដែល ទីក្រុងបាកដាដ ទាំងស្រុងបានធ្លាក់ចូលក្រោមដៃអាមេរិក រីឯរូបសំណាក សាដាំ ហូសេន ក៏ត្រូវបានគេបំផ្លាញចោលផងដែរ។

សហរដ្ឋអាមេរិករបស់លោក Bush ធ្វើសង្រ្គាមជាមួយអ៊ីរ៉ាក់ ដោយអះអាងថា របបដឹកនាំ សាដាំ ហូសេន មានអាវុធប្រល័យលោក តែក្រោយសង្រ្គាមបញ្ចប់អន្តរជាតិ និងអាមេរិកខ្លួនឯងរកមិន ឃើញភស្ដុងតាងបញ្ជាក់ថាទីក្រុងបាកដាដ មានអាវុធនុយក្លេអ៊ែរនោះទេ។ ផ្ទុយទៅវិញ ក្រុមអ្នកជំនាញអន្តរជាតិជាច្រើន បែរជាចោទប្រកាន់រដ្ឋបាលលោក Bush ថា បានកុហកប្រជាជនអាមេរិក និងប្រជាជនពិភពលោក ពីអ៉ីរ៉ាក់មានអាវុធប្រល័យលោក ហើយរហូតដល់មានពាក្យចចាមអារ៉ាម ខ្លះថា លោក Bush នៅកាលណោះបានបញ្ជាឱ្យ CIA សរសេររបាយការណ៍ធ្វើយ៉ាងបញ្ជាក់ថា សាំហូសេន កំពុងអភិវឌ្ឍ និងមានអាវុធនុយក្លេអ៊ែរទៀតផង បើទោះជាទីភ្នាក់ងារស៊ើបការណ៍ សំងាត់អាមេរិកមួយនេះប្រាប់លោកថា អ៉ីរ៉ាក់គ្មានអាវុធនុយក្លេអ៊ែរក៏ដោយ។

តាមការពិតគំនិតចង់ធ្វើសង្រ្គាមផ្ដួលរំលំរបបដឹកនាំ សាដាំ ហូសេន កើតមានឡើងតាំងតែពីសម័យ អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលជាឪពុករបស់លោក George W. Bush មកម្លេះ។ នៅចុងឆ្នាំ១៩៩០ សាដាំ ហូសេន បានបញ្ជាកងទ័ពចូលឈ្លានពានប្រទេស គុយវ៉ែត ហើយប៉ុន្មានខែក្រោយមក កងទ័ពអាមេរិកក្រោមបញ្ជារបស់ លោក George H.W. Bush បានចូលជួយរំដោះគុយវ៉ែត ប៉ុន្តែនៅពេលនោះអាមេរិក នៅតែទុកឱ្យសាដាំ ហូសេន បន្តកាន់អំណាចដដែល។

នៅខែមករា ឆ្នាំ១៩៩៨ វិទ្យាស្ថាន Project for a New American Century (PNAC) បានផ្ញើលិខិតចំហមួយជូនអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន ដោយព្រមានថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងការគំរាមកំហែងមួយដ៏ធំក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារតែមនោគមន៍វិជ្ជាជាតិនិយមអារ៉ាប់របស់សាដំា ហូសេន។ ដូច្នេះចាំបាច់ណាស់ត្រូវតែផ្ដួលរំលំមេដឹកនាំ ផ្ដាច់ការរូបនេះចេញពីអំណាច។

ប៉ុន្តែលោក ប៊ីល គ្លីនតុន មិនបានគិតគូរពីការព្រមាននេះឡើយ រហូតដល់លោក George W. Bush ឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិកនៅឆ្នាំ២០០១ ទើបគេមើលឃើញថា គំនិតចង់ធ្វើសង្រ្គាមជាមួយអ៉ីរ៉ាក់ផ្ទុះឡើងសាជាថ្មី ដោយលោក Bush បានតែងតាំងមន្ត្រីយោធាជាន់ខ្ពស់ ដែលសុទ្ធសឹងតែជាមនុស្សធ្លាប់ បម្រើការនៅក្រោមអតីតរដ្ឋបាលរបស់ឪពុកលោក។

ដើម្បីធ្វើសង្រ្គាមជាមួយអ៉ីរ៉ាក់ លោក Bush បានទាញភ្ជាប់ទំនាក់ទំនងរវាង សាដំា ហូសេន និងក្រុមភេរវករអាល់កៃដា ព្រមទាំងចោទថា របបដឹកនាំសាដាំ ហូសេន មានអាវុធប្រល័យលោក។ ប៉ុន្តែអ្នកជំនាញអន្តរជាតិភាគច្រើនយល់ថា សង្រ្គាមជាមួយអ៉ីរ៉ាក់គឺដើម្បីពង្រីកលិទ្ធិប្រជាធិបតេយ្យ ស្ដង់ដារអាមេរិកកាំង ប្រេង និងគ្រាន់តែបង្ហាញដល់មេដឹកនាំផ្ដាច់ការដទៃ ដូចជា នៅស៊ីរី អ៉ីរ៉ង់ លីប៊ី និងកូរ៉េខាងជើង ពីអំណាចរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតមជ្ឈដ្ឋានខ្លះក៏បាន អះអាងដែរថា សហរដ្ឋអាមេរិកចង់បានប្រេងពីអ៉ីរ៉ាក់ ជាជាងនយោបាយទៅទៀត។

ជាក់ស្ដែង នៅក្នុងអត្ថបទមួយរបស់ CNN ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ក៏បាននិយាយដែរថា សង្រ្គាមជាមួយអ៉ីរ៉ាក់ គឺដើម្បីប្រេង។ ដ្បិតនៅពេលមុនសង្រ្គាមឆ្នាំ២០០៣ ឧស្សាហកម្មប្រេងអ៉ីរ៉ាក់ មានលក្ខណៈជាជាតិតូបនីយកម្ម មិនបើកចំហឱ្យក្រុមហ៊ុនបរទេសចូលរកស៊ីជាមួយឡើយ។ ប៉ុន្តែ១០ឆ្នាំ ក្រោយសង្រ្គាម គេឃើញថា ឧស្សហកម្មប្រេងនេះ ប្រែក្លាយជាឯកជន និងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសចូលវិនិយោគ។ ជាឧទាហរណ៍ ក្រុមហ៊ុនប្រេងអាមេរិក ដូចជា ExxonMobil និង Chevron សុទ្ធតែបានបង្កើតមូលដ្ឋានក្រុមហ៊ុនរបស់ខ្លួនជាច្រើននៅអ៉ីរ៉ាក់។

សហរដ្ឋអាមេរិក កុហកថាអ៊ីរ៉ាក់មានអាវុធប្រល័យលោក, អតីតប្រធានាធិបតីអាមេរិក លោក George W. Bush នៅខែតុលា ឆ្នាំ២០០២ បានអះអាងថា របបដឹកនាំ សាំដាំ ហូសេន មានអាវុធប្រល័យលោក។ ប៉ុន្តែក្រោយសង្រ្គាមអ៉ីរ៉ាក់ចប់ គេពុំបានរកឃើញភស្ដុតាងបញ្ជាក់ថា ទីក្រុងបាកដាដ មានអាវុធប្រល័យលោកនោះទេ ហើយសូម្បីតែអតីតនាយក CIA លោក George Tenet ក៏បានកត់សម្គាល់នៅដើមឆ្នាំ២០០៤ ដែរថា CIA បាន ជូនដំណឹងដល់អ្នកបង្កើតគោលនយោបាអាមេរិកថា ខ្លួនគ្មានព័ត៌មានជាក់លាក់បញ្ជាក់ពីប្រភេទ ឬបរិមាណ នៃអាវុធប្រល័យលោករបស់អ៉ីរ៉ាក់នោះឡើយ។

លើសពីនេះទៅទៀត នៅខែធ្នូ ឆ្នាំ២០០២ លោក Bush ខ្លួនឯងផ្ទាល់បានប្រកាសដូច្នេះថា៖ «យើងមិនបានដឹងឱ្យប្រាកដថា អ៉ីរ៉ាក់មាន ឬមិនមានអាវុធប្រល័យលោក នោះទេ»។ រីឯ លោក Tenet ក៏បានបញ្ជាក់ប្រាប់សភាអាមេរិកដែរថា សាដាំ ហូសេន គ្មានអាវុធបែបនេះទេ។

ដោយឡែក កាន់តែពិសេស នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦ ប្រធានាធិបតី បច្ចុប្បន្ន លោក ដូណាល់ ត្រាំ បាននិយាយចំៗតែម្ដងថា លោក George W. Bush បានកុហក ប្រជាជនអាមេរិកថា អ៉ីរ៉ាក់មានអាវុធប្រល័យលោក។ «អ្នកធ្វើអ្វីតាមដែលអ្នកចង់បាន…តែខ្ញុំចង់ ប្រាប់អ្នកទាំងអស់ថា ពួកគេបានកុហក។ ពួកគេបាននិយាយថា អ៉ីរ៉ាក់មានអាវុធប្រល័យលោក តែតាមពិតគឺគ្មានទាល់តែសោះ ហើយពួកគេក៏ដឹងមុនដែរថា គ្មាន គឺគ្មានអាវុធបែបនេះឡើយ»។ នេះជាសម្ដីលោក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រ។

គួរបញ្ជាក់ថា សង្រ្គាមអ៉ីរ៉ាក់ឆ្នាំ២០០៣ បានផ្ដាច់ជីវិតប្រជាជនស៊ីវិលអ៉ីរ៉ាក់រាប់សែននាក់ ហើយមកទល់នឹងបច្ចុប្បន្ន បើទោះជាក្រុម ISIS ត្រូវបានកម្ចាត់ក៏ដោយ ប៉ុន្តែប្រទេសអ៉ីរ៉ាក់មិនទាន់មានសន្តិសុខពេញលេញដែរ។ លោក សាដាំ ហូសេន វិញ ត្រូវបានគេកាត់ទោសប្រហារជីវិត ដោយព្យួរក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦។

ងាកមកពេលនះបច្ចុប្បន្ននេះ សារព័ត៌មានធំៗរបស់អាមេរិក ជាពិសេស The Wall Street Journal បានចេញផ្សាយថា «ប្រទេសចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឱ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា» ការផ្សព្វផ្សាយនេះ ត្រូវបានច្រានចោលដោយ រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកថា ជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតដើម្បីប្រឆាំងជាមួយកម្ពុជា។ ចំណែកក្រសួងការពារជាតិរបស់ចិន ក៏បានចេញមុខមកអះអាងថា ចិនគ្មានធ្វើកិច្ចព្រមព្រៀងណាមួយឮជាមួយកម្ពុជា ដើម្បីអនុញ្ញាតឲ្យយោធាចិនឈរជើងនៅមូលដ្ឋានសមុទ្រកម្ពុជានោះឡើយ វាជាព័ត៌មានមិនពិត។

ភាពមន្ទិលសង្ស័យចំពោះមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ត្រូវបានលាងជម្រះហើយដោយទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៦ ​ខែកក្កដា ឆ្នាំ២០១៩។ ក្រោយចុះពិនិត្យពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើជាសាក្សីនិងឃើញច្បាស់ថា មូលដ្ឋាននេះ គ្មានអ្វីគួរឱ្យសង្ស័យដូចការចុះផ្សាយរ បស់សារព័ត៌មានអាមេរិកឡើយ។ ការចុះពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាម ដោយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៧៣នាក់ បានដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្រោមការអនុញ្ញាតរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ក្រៅពីសារព័ត៌មាន Fresh News និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅក្នុងប្រទេសកម្ពុជា តំណាងស្ថាប័នព័ត៌មានបរទេសមួយចំនួនទៀត ដែលបានចូលរួមពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមនេះ មានដូចជា AP, Reuters, VOA, Kyodo, Cambodia China Times, AFP, Xinhua, Cambodia China Friendship Radio និង Japanese TV ជាដើម។

ក្រុមអ្នកសារព័ត៌មានបានលើកឡើងថា ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម មិនមានអត្តសញ្ញាណណាមួយ ពាក់ព័ន្ធនឹងយោធាចិននោះទេ។ ក្រុមអ្នកសារព័ត៌មាន ដែលសាក្សីមើលឃើញផ្ទាល់ភ្នែកបានចាត់ទុកថា អ្វីដែលបានផ្សយដោយសារព័ត៌មានអាមេរិក មានលក្ខណៈនយោបាយ និងបំភ្លៃការពិតពីកម្ពុជា៕

អត្ថបទទាក់ទង