ខ្មែរប៉ុស្ដិ៍ Close

    វៀតណាម ប្រកាសគាំទ្រកម្ពុជា ប្រឆាំងលើការអនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា របស់សភាអាមេរិក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 933
    វៀតណាម ប្រកាសគាំទ្រកម្ពុជា ប្រឆាំងលើការអនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា របស់សភាអាមេរិកវៀតណាម ប្រកាសគាំទ្រកម្ពុជា ប្រឆាំងលើការអនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា របស់សភាអាមេរិក

    បន្ទាប់ពីសភាជាន់ទាប សហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលនោះ រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយ និងចាត់ទុកច្បាប់នេះជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា ទន្ទឹមនេះដែរប្រទេសវៀតណាម ក៏បានប្រកាសគាំទ្រចំពោះជំហរ បដិសេធរបស់កម្ពុជាលើការអនុម័ត ច្បាប់របស់សភាអាមេរិកដែលចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ បង្ហាញតែមហិច្ឆតានយោបាយប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជា។

    សូមរំលឹកថា កាលពីថ្ងៃទី១៦ កក្កដា សភាជាន់ទាបសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលគេសន្មត់ថា មានការជាប់ពាក់ព័ន្ធទៅនឹងការធ្លាក់ចុះ ឬដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនភាគីវៀតណាមថា ទោះបីជាពេលនេះកម្ពុជា បានបន្តកម្មវិធីទទួលយក ជនភៀសខ្លួនក្រោយឆ្នាំ១៩៩៤ឡើងវិញក៏ដោយ ក៏អាមេរិកនៅតែបន្ត រឹតត្បិតទិដ្ឋាការសម្រាប់មន្ត្រី ជាន់ខ្ពស់ក្រសួងការបរទេសខ្មែរ ។

    អ្នកនាំពាក្យ បានបញ្ជាក់ថា ជាការឆ្លើយតបលោកអនុរដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមបានតាមដាននូវការវិវត្តន៍ផ្សេងៗនៅកម្ពុជា ក៏ដូចជាសហរដ្ឋអាមេរិក និងEUដែរ។ ជាពិសេសចុងក្រោយនេះ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តនូវច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលគេហៅថា Cambodia Democracy Act គឺវៀតណាមបានសម្ដែង ការគាំទ្រចំពោះប្រតិកម្មតបរបស់កម្ពុជាជាការប្រតិកម្មមួយយ៉ាងសមស្រប៕