ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគ៖ សម រង្ស៊ី អ្នកនយោបាយរត់ចោលស្រុកទ័លច្រកនិងធ្លាក់ខ្លួនបង្កើតព័ត៌មានក្លែងក្លាយដើម្បីបម្រើមហិច្ឆតាអំណាចឆ្កួតលេលារបស់ខ្លួន

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 30
អ្នកវិភាគ៖ សម រង្ស៊ី អ្នកនយោបាយរត់ចោលស្រុកទ័លច្រកនិងធ្លាក់ខ្លួនបង្កើតព័ត៌មានក្លែងក្លាយដើម្បីបម្រើមហិច្ឆតាអំណាចឆ្កួតលេលារបស់ខ្លួន អ្នកវិភាគ៖ សម រង្ស៊ី អ្នកនយោបាយរត់ចោលស្រុកទ័លច្រកនិងធ្លាក់ខ្លួនបង្កើតព័ត៌មានក្លែងក្លាយដើម្បីបម្រើមហិច្ឆតាអំណាចឆ្កួតលេលារបស់ខ្លួន

ត្រូវបានគេឱបយឈ្មោះថាជាបណ្ឌិតផ្នែកសេដ្ឋកិច្ចទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងរៀនចេះដឹងខ្ពង់ខ្ពស់ដែរប៉ុន្តែទណ្ឌិតសមរង្ស៊ីមិនបានយកចំណេះដឹងរបស់ខ្លួនមកជួយជាតិឱ្យរីកចម្រើននោះទេប៉ុន្តែបានអនុវត្តនយោបាយកញ្ជះបរទេសនិងធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។មួយថ្ងៃៗសមរង្ស៊ីរិះគិតថាតើត្រូវធ្វើយ៉ាងណាឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពចលាចលបរទេសដាក់សម្ពាធគំនាបសេដ្ឋកិច្ចជាដើម។ដើម្បីអាចសម្រេចគោលដៅដ៏ឆ្កួតលេលារបស់ខ្លួនសមរង្ស៊ីបានប្រើប្រាស់ជំនាញលាបពណ៌បំភ្លៃបំផ្លើសនិងញុះញង់បំភ័ន្តរបស់ខ្លួនលើសភាពការណ៍នានារបស់កម្ពុជាក៏ដូចជាការបង្កើតព័ត៌មានក្លែងក្លាយរឿងបុគ្គលផ្ទាល់ខ្លួនឬការព្យាយាមបំបែកបំបាក់ផ្ទៃក្នុងកងទ័ពគ្រួសារនិងក្នុងសង្គមកម្ពុជាហើយផ្សាយបន្ទរព័ត៌មានមិនពិតនេះដោយប្រព័ន្ធផ្សព្វផ្សាយបរទេសដែលជារបស់ចៅហ្វាយខ្លួន។ទាំងអស់នេះគឺសមរង្ស៊ីបាននិងកំពុងអនុវត្តទ្រឹស្តីនៃបដិវត្តន៍ពណ៌ពេញទំហឹង។

កាលដែលសមរង្ស៊ីជ្រើសរើសយកវិធីសាស្ត្រផែនការបដិវត្តន៍ពណ៌មកអនុវត្តក្នុងដំណើរនយោបាយធ្លាក់ផ្លូវរបស់ខ្លួនព្រោះសមរង្ស៊ីគ្មានអ្វីជាដើមទុននយោបាយទៀតឡើយក្រោយចាញ់នយោបាយបោសគូថខោក្រោយពីការប្រកាសលាលែងចេញពីតំណែងជាប្រធានគណបក្សនិងលះបង់សមាជិកភាពពីគណបក្សសង្គ្រោះជាតិនៅខែកុម្ភៈឆ្នាំ២០១៧បន្ទាប់ពីត្រូវបានគេបំភ័យឡើងបែកប្រមាត់អំពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលហាមឃាត់អ្នកមានទោសជាប់ខ្លួនធ្វើនយោបាយ។សមរង្ស៊ីខិតខំរកទីតាំងឈរជើងរបស់ខ្លួនឡើងវិញដោយបង្កើតចលនាឧទ្ទាមខុសច្បាប់ក៏គ្មាននរណាគាំទ្រក្រៅពីក្រុមមួយដំបរស្វារបស់ខ្លួនហើយព្យាយាមធ្វើតួឯកជាមេទ័ពរំដោះកឹមសុខាផងក៏គ្មាននរណាចាប់អារម្មណ៍រហូតតាំងខ្លួមជានាយសំប៉ានទៅអូសសំពៅខ្មោចសង្គ្រោះជាតិដែលគឿងនៅកណ្តាលមហាសាគរក៏នៅមិនទទួលបានការគាំទ្រ។ចុងក្រោយគ្មានជម្រើសសមរង្ស៊ីឃុបឃិតជាមួយមូរសុខហួរនិងអេងឆៃអ៊ាងធ្វើបក្សប្រហារដណ្តើមខ្មោចបក្សសង្គ្រោះជាតិពីកឹមសុខាយកមកគ្រប់គ្រង។ប៉ុន្តែនៅតែមិនត្រូវបានទទួលស្វាគមន៍។នៅពេលនេះសមរង្ស៊ីគ្មានសល់អ្វីទៀតឡើយក្រៅពីឈ្មោះជាអ្នកនយោបាយមាន់សម្លរឬអ្នកនយោបាយអង្ករកំប៉ុងគ្មានផែនការយុទ្ធសាស្ត្រនយោបាយច្បាស់លាស់។

សមរង្ស៊ីបានផលិតនិងផ្សាយព័ត៌មានមិនក្លែងក្លាយជាច្រើនដែលអ្នកនយោបាយនៅប្រទេសដទៃមិនដែលធ្វើព្រោះជាមធ្យោបាយដ៏ថោកទាបបំផុត។ប៉ុន្តែអតីតមេបក្សប្រឆាំងរូបនេះមុខក្រាស់និងគ្មានភាពអៀនខ្មាសបានប្រើប្រាស់ព័ត៌មានក្លែងក្លាយជាច្រើនដើម្បីបំភ័ន្តសាធារណៈមតិជាតិនិងអន្តរជាតិនិងបម្រើនយោបាយបដិវត្តន៍ពណ៌បំផ្លាញជាតិរបស់ខ្លួន។សមរង្ស៊ីពិតជាអស់ចំណេះថាតើធ្វើយ៉ាងណាដើម្បីអាចឡើងកាន់អំណាចបាន។សមរង្ស៊ីចាញ់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជិតបីទសវត្សរ៍មកហើយ។សមរង្ស៊ីបានក្លាយពីប្រធានគណបក្សមួយមកជាអ្នកដើរប្លន់សំបកខ្មោចបក្សខ្លួនឯងដើម្បីបង្កើតទីតាំងឈរជើងនយោបាយឱ្យខ្លួន។សមរង្ស៊ីបានប្រើនយោបាយបីកុំដើម្បីបំផ្លាញជាតិនិងប្រជាជនកម្ពុជាដោយអំពាវនាវបរទេសកុំផ្តល់ជំនួយកុំវិនិយោគនិងកុំទិញទំនិញពីកម្ពុជា។សមរង្ស៊ីនិងគូកនបានយកអធិបតេយ្យភាពជាតិកម្ពុជាដាក់ក្រោមបាតជើងបរទេសលត់ជង្គង់អង្វរបរទេសឱ្យបំផ្លាញជាតិខ្មែរ។អ្វីៗដែលសមរង្ស៊ីនិងគូកនបាននិងកំពុងតែធ្វើនេះគឺជាការបំផ្លាញសុខសន្តិភាពការអភិវឌ្ឍរបស់ជាតិនិងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយបរទេសរបស់ខ្លួន។

តើអ្វីដែលសមរង្ស៊ីនិងគូកនបាននិងកំពុងប្រឌិតពលរដ្ឋខ្មែរជឿដែរឬទេ? ពិតណាស់គឺបងប្អូនប្រជាពលរដ្ឋខ្មែររួមនឹងសាធារណមតិជាតិនិងអន្តរជាតិទូទៅហើយនិងអ្នកគាំទ្រខ្លួនផងមិនជឿឡើយ។កាលដែលសមរង្ស៊ីនិងបក្ខពួកព្យាយាមបំផ្លាញសង្គមនិងប៉ុនប៉ងឡើងកាន់អំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យបដិវត្តន៍ពណ៌បង្កើតព័ត៌មានក្លែងក្លាយគឺបានធ្វើឱ្យតម្លៃសមរង្ស៊ីនិងក្រុមប្រឆាំបាត់បង់ទាំងស្រុងហើយបាត់បង់ជំនឿពីប្រជាពលរដ្ឋក្នុងនោះជាពិសេសគឺអ្នកដែលកំពុងដើរតាមផែនការបដិវត្តន៍ពណ៌របស់ខ្លួន។តើនរណាជាអ្នកទទួលផលពីអំពើដ៏ស្មោគគ្រោករបស់សមរង្ស៊ីនិងបក្ខពួក? នោះគឺគណបក្សប្រជាជនកម្ពុជានិងសម្តេចតេជោហ៊ុនសែន។សមរង្ស៊ីកាន់តែធ្វើអំពើអាក្រក់ពលរដ្ឋខ្មែរកាន់តែមើលឃើញអំពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជានិងសម្តេចតេជោហ៊ុនសែន។សមរង្ស៊ីកាន់តែបំភ្លៃការពិតសាធារណៈមតិកាន់តែមើលឃើញភាពត្រឹមត្រូវនៃនយោបាយរបស់គណបក្សកាន់អំណាចនិងសម្តេចតេជោហ៊ុនសែន។

និយាយជារួមពេលសមរង្ស៊ីកាន់តែឡប់សតិពលរដ្ឋខ្មែរកាន់តែយល់ច្បាស់ថាក្រុមបក្សប្រឆាំងគ្មានពីវិធីសាស្ត្រអ្វីក្រៅពីបំបែកបំបាក់ជាតិបង្កចលាចលនិងញុះញង់ធ្វើជាដើមទុនក្នុងមុខជំនួយនយោបាយរបស់ខ្លួនឡើយ។ប៉ុន្តែទំនិញនយោបាយឡប់សតិរបស់សមរង្ស៊ីនេះគ្មានតម្លៃនិងមិនគួរឱ្យពលរដ្ឋចាប់អារម្មណ៍ឡើយព្រោះវាជាល្បែងនយោបាយដែលទណ្ឌិតសមរង្ស៊ីលេងដើម្បីកំដរជីវិតចាស់ជរារបស់ខ្លួនបន្ទាប់ពីចាញ់ចាស់វស្សារួចមក។សមរង្ស៊ីគួរដឹងថាទោះបីជាខំប្រឹងបំភ្លៃនិងបំភ័ន្តការពិតយ៉ាងណាក៏ពលរដ្ឋខ្មែរមិនចាប់អារម្មណ៍ឡើយព្រោះពួកគាត់បានដឹងច្បាស់ណាស់ថាតើនរណាជាអ្នកសង្គ្រោះជាតិកាសាងជាតិនិងនាំសុខសន្តិភាពការអភិវឌ្ឍពិតប្រាកដជូនដល់ជាតិកម្ពុជានិងដល់ពួកគាត់ដោយផ្ទាល់។សមរង្ស៊ីគួរយកជីវិតចុងក្រោយរបស់ខ្លួនសាងអំពើល្អនិងធ្វើអ្វីដែលចម្រើនដល់ជាតិសូមសមរង្ស៊ីខិតខំលាងសម្អាតនូវកេរ្តិ៍អាសោចនៃក្រុមគ្រួសារសែស្រឡាយក្បត់ជាតិរបស់ខ្លួនជាជាងចំណាយពេលមកច្រណែនឈ្នានីសនិងបំផ្លាញជាតិ។

សមរង្ស៊ីអើយ! ឈប់កុហកបោកប្រាស់រាស្ត្រខ្មែរទៀតទៅ! គេលែងជឿហើយភូតលែងសមហើយព្រោះគេដឹងថាសមរង្ស៊ីគ្រាន់តែជាសុនខចោលម្សៀតឡប់សតិរត់ចោលស្រុកមួយក្បាលតែប៉ុណ្ណោះ៕

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩

អត្ថបទទាក់ទង