ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាទទួលបានលទ្ធផលល្អជាច្រើនពីដំណើរទស្សនកិច្ចផ្លូវការនៅជប៉ុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 7
កម្ពុជាទទួលបានលទ្ធផលល្អជាច្រើនពីដំណើរទស្សនកិច្ចផ្លូវការនៅជប៉ុន កម្ពុជាទទួលបានលទ្ធផលល្អជាច្រើនពីដំណើរទស្សនកិច្ចផ្លូវការនៅជប៉ុន

នៅរសៀលថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចការ និងចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» ដែលបានព្រឹត្តិការណ៍ទីចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី២៥នេះ គឺទទួលបានលទ្ធផលជោគជ័យជាគួរមោទនៈ ដោយក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំនាន់ៗលើមូលបទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ,ចក្ខុវិស័យនាពេលអនាគត ,មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។

ក្នុងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពិភាក្សាជាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតប្តូរសារព្រមព្រៀងនៃជំនួយឥតសំណងរបស់ជប៉ុនចំនួន២សំខាន់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀតដើម្បីកៀរគរអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង