សមាសភាពតំណាងរាជរដ្ឋាភិបាល ដែលជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ធ្វើជាអធិបតីក្នុងពិធីប្រកាសតំណែងក្រុមប្រឹក្សា អាណត្តិទី៣
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការចាត់តាំងសមាសភាពតំណាងរាជរដ្ឋាភិបាល ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីចូលរួមជាអធីបតីក្នុងពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣។ នេះបើតាមសេចក្តីសម្រេចដែលចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់តាំងឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានភារកិច្ចសម្របសម្រួលរៀបចំកម្មវិធី និងចាត់តាំងមន្ត្រីចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សារាជធានី ខេត្ត នៅតាមបណ្តារាជធានីខេត្តនីមួយៗផងដែរ។
សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទើបតែបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ហើយគណៈកម្មាធិការជាតិរៀបចំការបើឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតក្រុមប្រឹក្សា នៅថ្ងៃទី៣១ ខែឧសភា និងលទ្ធផលផ្លូវការថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩៕
ព័ត៌មានលម្អិត សូមអានសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ៖