ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ភាពសប្បាយរីករាយទាំងអស់កើតឡើងទៅបាន ដោយសារកត្តាសុខសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ភាពសប្បាយរីករាយទាំងអស់កើតឡើងទៅបាន ដោយសារកត្តាសុខសន្តិភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ភាពសប្បាយរីករាយទាំងអស់កើតឡើងទៅបាន ដោយសារកត្តាសុខសន្តិភាព

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានជួបជុំពិសារអាហារ និងរាំលេងកម្សាន្តជាមួយ កូនក្មួយកម្មករ កម្មការិនី ប្រមាណចំនួន ៣,៧០០នាក់ នៅក្នុងរោងចក្រយីដា ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងឱកាសអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណកម្មករ កម្មការិនីទាំងអស់ដែលបានរង់ចាំទទួលស្វាគមន៍ទទួលរាក់ទាក់ ថតរូបអនុស្សាវរីយ៍ និងរាំលេងកម្សាន្តជាមួយរូបលោក ដែលបង្ហាញពីការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនក្មួយ។ លោកបានបន្តថា ភាពសប្បាយរីករាយទាំងអស់នេះ គឺកើតឡើងទៅបាន ក៏ដោយសារកត្តាសុខសន្តិភាព ដែលមានលោកយាយ លោកតា អ៊ំ ពូមីង ឪពុកម្ដាយ របស់កូនក្មួយទាំងអស់ ចូលរួមថែរក្សាការពារជាមួយរាជរដ្ឋភិបាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យកម្មករ កម្មការិនីទាំងអស់ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយលោកក៏សូមអរគុណបងប្អូនកូនក្មួយដែលគាំទ្រ និងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕

អត្ថបទទាក់ទង