ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន: បញ្ជាក់អំពីផលដែលទទួលបាន គឺកើតចេញពីយុទ្ធសាស្រ្តនៃនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 127
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន: បញ្ជាក់អំពីផលដែលទទួលបាន គឺកើតចេញពីយុទ្ធសាស្រ្តនៃនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន: បញ្ជាក់អំពីផលដែលទទួលបាន គឺកើតចេញពីយុទ្ធសាស្រ្តនៃនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ផលដែលយើងទទួលបាន ពីនយោបាយឈ្នះឈ្នះ បង្កើតបានសម្រេចជោគជ័យនូវ យុទ្ធសាស្រ្ត៣យ៉ាងធំៗ រួមមាន៖ ទី១ បានប្រែក្លាយអតីតតំបន់សមរភូមិ ទាំងអស់ ឱ្យក្លាយទៅជាតំបន់មានសុខសន្តិភាព ការអភិវឌ្ឍន៌ និងទីផ្សារ។ ទី២ ប្រែក្លាយនូវខ្សែព្រំដែនជាមួយប្រទេសជិតខាងឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ និងទី៣ ការតភ្ជាប់ផ្លូវផ្ទៃក្នុងប្រទេស និងការតភ្ជាប់ផ្លូវទំនាក់ទំនងជាមួយប្រទេសជិតខាង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូចនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាកម្ពុជា-ថៃក្នុងពិធីចាក់បេតុង តភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ច្រកព្រំដែនស្ទឹងបត់-បានណងអៀន)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្ថែមថា ដោយសារយើងបានធ្វើការ តភ្ជាប់ផ្លូវផ្ទៃក្នុងប្រទេសបានហើយ ទើបយើងមានលទ្ធភាពតភ្ជាប់ផ្លូវជាមួយប្រទេសជិតខាងរួមមានថៃ កម្ពុជា ទ្បាវ។ ដូច្នេះអាចសរុបបានថា យើងបានធ្វើការតភ្ជាប់ទាំងផ្លូវគោក ទាំងផ្លូវដែក ទាំងផ្លូវទឹក និងផ្លូវអាកាស នេះជាជោគជ័យដែលរុញឱ្យកម្ពុជាដំណើរការ សេដ្ឋកិច្ចប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ៕

អត្ថបទទាក់ទង