ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមានសន្តិភាព២០ឆ្នាំ បានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 23
កម្ពុជាមានសន្តិភាព២០ឆ្នាំ បានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រ កម្ពុជាមានសន្តិភាព២០ឆ្នាំ បានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រ

លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមការងារយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំប្រទេសមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ។

លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា រយៈពេល២០ឆ្នាំ នៃសន្តិភាពរបស់កម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រយកចំណេះដឹងទៅជួយអភិវឌ្ឍន៍គ្រួសារ និងសហគមន៍មូលដ្ឋានឲ្យមានរីកចម្រើន។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ក្រុមការងារ មាតាបិតា អាណាព្យាបាល យុវនិស្សិតខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានជួយជ្រោមជ្រែងទំនុកបម្រុង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបំពេញសេចក្តីត្រូវការទីផ្សារការងារ និងការរីកចម្រើនរបស់ប្រទេសជាតិ។

ជាមួយនឹងការគិតគូរថែរក្សាត្រពាំង ឲ្យបានល្អសម្រាប់បន្តវេនទៅថ្ងៃអនាគត លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមកាងារបានឧបត្ថម្ភ សម្រាប់ជួយទ្រទ្រង់មូលនិធិយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញថវិកាសរុប៦៨,០៥០ដុល្លារ និងប្រាក់រៀលចំនួន៤២,៨០០,០០០រៀល, ក្រុមការងារយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញចំនួន១២០នាក់ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងយុវនិស្សិតខេត្តបន្ទាយមានជ័យ មកបន្តការសិក្សានៅរាជធានីភ្នំពេញចំនួន២,៣២៨នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង