លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ
តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៨ឈានចូល ៦៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ខាងមុខ សូមជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត។
សូមអានសារលិខិតជូនពរខាងក្រោម៖