ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ហាមមិនឲ្យមានដោះដូរលក់វិទ្យាស្ថាន CDRI

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ហាមមិនឲ្យមានដោះដូរលក់វិទ្យាស្ថាន CDRI លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ហាមមិនឲ្យមានដោះដូរលក់វិទ្យាស្ថាន CDRI

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0)លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងដីនៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលស្ថិតនៅក្នុងខណ្ឌ ទួលគោក បច្ចុប្បនេះ គឺមិនអោយមានការដូរទីតាំងអគារទីស្នាក់ការជាមួយក្រុមហ៊ុនឯកជនឡើយ។ ទោះបីស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកជំនាន់ក្រោយប៉ុន្មានជំនាន់ទៀតក៏ដោយ គឺត្រូវរក្សាទុកវិទ្យាស្ថានេះឲ្យខានតែបាន។

ទន្ទឹមនឹងនេះដែរ ប្រសិនបើវិទ្យាស្ថាន CDRI ខ្វះអាគារសម្រាប់បំពេញការងារគឺ លោកនាយករដ្ឋមន្រ្ដី សុខចិត្តប្រមែរប្រមូល និងធ្វើការអំពាវនាវដល់សប្បុរសជន ដើម្បីចូលរួមបរិច្ចាគថវិកាក្នុងការកសាងអគារនេះឡើង ដើម្បីឲ្យវិទ្យាស្ថាន CDRI នេះក្លាយទៅជាធនាគារខួរក្បាល ដែល លោកនាយករដ្ឋមន្រ្ដីបានខិតខំបង្កើត និងថែរក្សាបានរយៈពេល ២៩ឆ្នាំមកហើយដោយមានការចូលរួមពីលោក ជា ចាន់តូ និងលោកស្រី អេវ៉ា ។

ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន CDRI តែងតែរៀបចំធ្វើសន្និសីទស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ដើម្បីបង្កើតការសិក្សាស្រាវជ្រាវ ហើយអ្នកចូលរួមគឺសុទ្ធតែជាអ្នកតាក់តែងគោលនយោបាយ និងអ្នករៀបចំ និងគ្រប់គ្រងដែលផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើង ៕

អត្ថបទទាក់ទង