ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ក្រុមប្រឆាំងដែលតែងទម្លាក់កំហុសលើការដឹកនាំរបស់លោក ប៉ុន្តែពេលរីកចម្រើនមិនដែលទទួលស្គាល់ឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ក្រុមប្រឆាំងដែលតែងទម្លាក់កំហុសលើការដឹកនាំរបស់លោក ប៉ុន្តែពេលរីកចម្រើនមិនដែលទទួលស្គាល់ឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ក្រុមប្រឆាំងដែលតែងទម្លាក់កំហុសលើការដឹកនាំរបស់លោក ប៉ុន្តែពេលរីកចម្រើនមិនដែលទទួលស្គាល់ឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ក្រុមប្រឆាំងមួយចំនួន ដែលតែងតែទម្លាក់កំហុសឱ្យលោក នៅពេលដែលមានបញ្ហាកើតឡើង ប៉ុន្តែនៅពេលដែលប្រទេសរីកចម្រើន ក្រោមការដឹកនាំរបស់លោកពួកគេមិនដែលទទួលយកនោះទេ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពីធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងអំពីការប្រែប្រួលរបស់កម្ពុជាពីប្រទេសក្រខ្សត់ មកជាប្រទេសដែលកំពុងអភិវឌ្ឍ។ លោកបានបន្តថា បើគិតពីមហាសេដ្ឋីវិញ បច្ចុប្បន្ននេះ មហាសេដ្ឋីពាន់លាន សេដ្ឋីប្រាក់លាន ក៏មានច្រើនដែរ ហើយបើនិយាយអំពីអ្នកមានទ្រព្យសម្បត្តិខ្ទង់លានវិញមិនតិចនោះទេ ដោយគ្រាន់តែផ្ទះ១កន្លែងនៅទីក្រុងភ្នំពេញនោះ ក៏មានតម្លៃដល់ ១លានដុល្លារដែរ។

លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «អាហ្នឹង ប្រហែលជាកំហុសខ្ញុំទេ ស្អីក៏គេទម្លាក់មកឱ្យខ្ញុំដែរ ពេលណាដែលរឿងល្អ វាមិនដែលឱ្យខ្ញុំទេ ណែ ! វារកស៊ីបាន វាជិះឡាន ដែលពីដើមវារកតែស្បែកជើងពាក់មិនបានផង ឥឡូវវាជិះឡាន ហើយ Live វីដេអូនៅលើ Facebook ទៀត រួចហើយនិយាយថា កាន់តែក្រទៅៗ។ រឿងអ្វីៗវាទម្លាក់មកឱ្យឯង តែរឿងធ្វើមានធ្វើបាន វាអត់ទម្លាក់មកឱ្យឯងសោះ ពួកនេះខូចពេក»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទោះជាស្ថានភាពប្រទេសកម្ពុជា បានប្រែប្រួលទៅជាប្រទេសកំពុងអភិវឌ្ឍ តែបញ្ហាប្រឈមរបស់កម្ពុជា ក៏នៅតែមាននៅឡើយ ជាពិសេសលើវិស័យពាណិជ្ជកម្ម នៅក្រៅប្រទេស ដែលត្រូវប្រកួតប្រជែងជាមួយដៃគូខ្លាំងៗ៕

អត្ថបទទាក់ទង