ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មនុស្សមួយចំនួនមានគំនិតជាសត្វតិរិច្ឆានចំពោះការវិនិយោគនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 557
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មនុស្សមួយចំនួនមានគំនិតជាសត្វតិរិច្ឆានចំពោះការវិនិយោគនៅកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មនុស្សមួយចំនួនមានគំនិតជាសត្វតិរិច្ឆានចំពោះការវិនិយោគនៅកម្ពុជា

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

    លោកបានមានប្រសាសន៍ថា មានមនុស្សមួយចំនួនបានប្រើគំនិតអគតិចំពោះ រាជរដ្ឋាភិបាលថាជប៉ុនប្រើប្រាស់ជំនួយគ្រប់គ្រងដោយខ្លួនឯង ដោយសារមិនទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា នេះជាការរិះគន់បន្តុចបង្អាក់ដល់ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងការពិត មិនដឹងពីគោលការណ៍នៃការដាក់ដេញថ្លៃ ដែលជប៉ុនបានដាក់ដេញថ្លៃនៅប្រទេសជប៉ុន បើអ្នកណាហ៊ានវិនិយោគអ្នកនោះដាក់ដេញថ្លៃគ្រប់គ្រងលើការសាងសង់តែម្តង។

    ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំប្រឹងប្រែងទាក់ទាញឱ្យមាន ការវិនិយោគលើវិស័យអប់រំ សុខាភិបាល សាលារៀន ស្ពាន ផ្លួវ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ការរីកដុះដាលសំណង់អាគារធំៗគឺបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានកំណើនកើនទ្បើង ៧% ធ្វើឱ្យជីវភាពប្រជាជនកម្ពុជា កាន់តែធូរធារជាងមុនបើបៀបទៅនឹងជាង៣០ឆ្នាំមុន៕

    អត្ថបទទាក់ទង