នៅសល់១០ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិនឹងមកដល់ សម រង្ស៊ី គួរត្រៀមរៀបចំខ្លួនធ្វើដំណើរមកកម្ពុជាដើម្បីចូលពន្ធនាគារ

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩​ | ទស្សនៈ - នយោបាយ | 0 |
នៅសល់១០ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិនឹងមកដល់ សម រង្ស៊ី គួរត្រៀមរៀបចំខ្លួនធ្វើដំណើរមកកម្ពុជាដើម្បីចូលពន្ធនាគារ នៅសល់១០ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិនឹងមកដល់ សម រង្ស៊ី គួរត្រៀមរៀបចំខ្លួនធ្វើដំណើរមកកម្ពុជាដើម្បីចូលពន្ធនាគារ

យើងនៅចងចាំយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា បបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នាលើករណី ការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, លោក ហ៊ុន សែន នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឱ្យចាប់ខ្លួន»។

នៅក្នុងករណីភ្នាល់នេះ អង្គភាពព័ត៌មាន Fresh News បានដើរជាតួជាអ្នក ឆ្លងឆ្លើយ និងជាសាក្សីផងនេះ, សូមរំលឹកទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់ថា បើគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសល់រយៈពេលតែ១០ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេល កំណត់នៃការភ្នាល់ពោលគឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះទណ្ឌិត សម រង្ស៊ី គួររៀបចំកក់សំបុត្រយន្តហោះ និងសម្ភារៈមួយចំនួនត្រឡប់ មកកាន់មាតុភូមិដ៏កំសត់មួយនេះដើម្បីត្រៀមដេកគុកតាមកិច្ចសន្យាភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នេះបើតាមសម្តីរបស់អ្នកវិភាគ។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ពីលើទីលានវាលស្មៅវាយកូនហ្គោល បានបង្ហោះសារខ្លីមួយ ដោយនិទានពីល្បិចខិលខូចរបស់មិត្តភ័ក្តិ ដែលបានវាយកូនហ្គោលជាមួយ ហើយព្យាយាមគេចខ្លួនមិនគោរពតាមការភ្នាល់។ ខ្លឹមសារបង្ហោះដ៏មាន អត្ថន័យនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍សង្គម និងនយោបាយ សន្និដ្ឋានថា ជាការឌឺដងដល់ទណ្ឌិត សម រង្ស៊ី ដែលកំពុងតែភ្នាល់គ្នា ជាមួយលោក។

ក្នុងសារដែលជាការនិទានរបស់លោក ហ៊ុន សែន នៅពេលនោះដែរ បានធ្វើឲ្យគេមើលឃើញថា ជាសារមួយមានចេតនាបញ្ឆិតបញ្ឆៀង និងឌឺដងឲ្យទណ្ឌិត សម រង្ស៊ី។ ទណ្ឌិត សម រង្ស៊ី បានប្រកាសភ្នាល់ជាមួយ លោក ហ៊ុន សែន ដោយយកសេរីភាពរបស់លោក កឹម សុខា ជាថ្នូរនឹងការ ភ្នាល់មួយនេះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនោះ។ គេក៏មើល ឃើញផងដែរថា ទណ្ឌិត សម រង្ស៊ី នឹងមិនគោរពតាមការភ្នាល់នេះឡើយ ព្រោះសណ្តានរបស់ទណ្ឌិតរូបនេះភ័យខ្លាចបំផុត គឺការជាប់គុក។ នៅក្នុងជីវិតនយោបាយរបស់ទណ្ឌិតរូបនេះ ឲ្យតែឮថាមានដីការជាប់ គុករត់ចោលស្រុកមិនបង្អង់ជើងនោះទេ៕

ប្រភព៖ Fresh News

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង