ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរណ៍ចំពោះរថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៤ រយៈពេល​មួយ​ព្រឹក​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរណ៍ចំពោះរថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៤ រយៈពេល​មួយ​ព្រឹក​ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរណ៍ចំពោះរថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៤ រយៈពេល​មួយ​ព្រឹក​

រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរស្ថិតនៅមុខបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងអំឡុងពិធីអបអរសាទរខួបគម្រប់២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងទ័ពជើងគោកនឹងប្រារព្ធពិធីខួបគម្រប់២០ឆ្នាំ​ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមអធិបតីភាព​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទទាក់ទង