ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ រិះគន់លោក សម រង្ស៉ី ថា «ដុតផ្ទះចម្អិនពង»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 19
លោក គង់ គាំ រិះគន់លោក សម រង្ស៉ី ថា «ដុតផ្ទះចម្អិនពង» លោក គង់ គាំ រិះគន់លោក សម រង្ស៉ី ថា «ដុតផ្ទះចម្អិនពង»

លោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៉ី និងជាមនុស្សជំនិតរបស់លោក សម រង្ស៉ី នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបន្តចេញមុខរិះគន់លោក សម រង្ស៉ី ជាថ្មីម្តងទៀត ដោយចោទអតីតប្រធានគណបក្សប្រឆាំងរូបនេះថា កំពុងតែដុតផ្ទះចម្អិតពង។ ការរិះគន់របស់លោក គង់ គាំ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ប្រកាសថា លោកគឺជាមនុស្សតែម្នាក់គត់ដែលបានជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មផ្សេងៗមកលើប្រទេសកម្ពុជាគ្រាដែលសហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា។

ការគិតពន្ធនាំចូលអង្កររបស់កម្ពុជាចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។

លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចរិតអាត្មានិយមជ្រុល អស្មិមានៈជ្រុលរបស់ក្រុម សម រង្ស៉ី ឃើញសមាគមអឺរ៉ុប (បង្កើនពន្ធ ជះផលដល់អង្ករខ្មែរ) ភ្លេចជួយព្រួយជាមួយកសិករខ្មែរ (ដក EBA) ភ្លេចជួយចែករំលែកការលំបាករបស់កម្មករខ្មែរ បែរជាអួតផ្សំថាពេលកសិករខ្មែរវេទនា ពេលកម្មករខ្មែរវេទនា ពេលរដ្ឋាភិបាលខ្មែរបាត់បង់ចំណូល គឺជាឱកាសរបស់ពួកគេត្រូវកាប់បំពង់ចាំត្រងទឹកភ្លៀង ឬជាឱកាសរបស់ពួកគេដុតផ្ទះចម្អិនពងដើម្បីបំពេញអំណាចស្រេកឃ្លានខ្លាំងរបស់ពួកគេ»៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង