លោក ម៉ម សូណង់ដូ ប្រកាសលាលែងពីតំណែង ប្រធានវិទ្យុសំបុកឃ្មុំ ប្រគល់ឲ្យភរិយារបស់លោកជំនួស
លិខិតលាលែងរបស់ លោក ម៉ម សូណង់ដូ នៅថ្ងៃនេះ លោកបានបញ្ជាក់ថា ការលែងលែងពីប្រធានវិទ្យុសំបុកឃ្មុំ និងលាលែងចេញពីឆាកនយោបាយនេះ គឺដើម្បីផ្ទេរវេនជូនអ្នកនយោបាយវ័យក្មេង បន្តកាតព្វកិច្ចស្នេហាជាតិជំនួសលោកតទៅទៀត។
លោក ម៉ម សូណង់ដូ ក៏បានប្រកាសអំពីអ្នកទទួលខុសត្រូវក្នុងវិទ្យុសំបុកឃ្មុំពេលនេះគឺលោកស្រី ឌិន ផាណារ៉ា ដែលជាប្រធានស្តីទី នៃវិទ្យុនេះផងដែរ ហើយលោកស្រី ឌិន ផាណារ៉ា ត្រូវបានគេដឹងថា គឺជាភរិយារបស់លោក ម៉ម សូំណង់ដូផងដែរ។
សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ត្រូវបានតុលាការកោះហៅ ចំនួន៣លើក ដើម្បីធ្វើជាសាក្សី នៅក្នុងសំណុំរឿងសន្ទិដិ្ឋភាពជាមួយបរទេសរបស់ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។
លោក ម៉ម សូណង់ដូ នាពេលកន្លងទៅ ក៏បានដាក់ពាក្យលាលែងពីតំណែងប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផងដែរ៕
លោកស្រី ឌីន ផាណារ៉ា ភរិយារបស់លោក ម៉ម សូណង់ដូ ដែលនឹងបន្តដឹកនាំវិទ្យុសំបុកឃ្មុំជំនួសស្វាមីគាត់