ខ្មែរប៉ុស្ដិ៍ Close

លោក គង់ បូរ៉ា ឆ្លើយតប សម រង្ស៊ី វិញថា លោកមិនក្បត់បក្សទេ ប៉ុន្តែក្បត់តែលោក សម រង្ស៊ី ប៉ុណ្ណោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 64
លោក គង់ បូរ៉ា ឆ្លើយតប សម រង្ស៊ី វិញថា លោកមិនក្បត់បក្សទេ ប៉ុន្តែក្បត់តែលោក សម រង្ស៊ី ប៉ុណ្ណោះ លោក គង់ បូរ៉ា ឆ្លើយតប សម រង្ស៊ី វិញថា លោកមិនក្បត់បក្សទេ ប៉ុន្តែក្បត់តែលោក សម រង្ស៊ី ប៉ុណ្ណោះ

អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់លោក សម រង្ស៊ី ដែលបានចោទប្រកាន់ទៅលើរូបលោក និងឪពុករបស់លោកថា ជាជន ក្បត់អតីតគណបក្សសង្រ្គោះជាតិ។ លោក គង់ បូរ៉ា បានបដិសេធការចោទ ប្រកាន់ថា ក្បត់អតីតបក្សរបស់លោកដោយអះអាងថា លោកក្បត់តែលោក សម រង្ស៊ី តែប៉ុណ្ណោះ។

តាមរយៈ Facebook លោក គង់ បូរ៉ា បានចោទជាសំណួរត្រឡប់ទៅកាន់ លោក សម រង្ស៊ី វិញយ៉ាងដូច្នេះថា៖ «ម៉េចក៏ត្រូវក្បត់ បើគណបក្សសង្រ្គោះ ជាតិ ត្រូវរលាយហើយ? បើក្បត់ប្រធានស្តីទី ប្រហាក់ប្រហែលត្រឹមត្រូវជាង ព្រោះ ខ្ញុំមិនបានគាំទ្រមែន»។ លោក គង់ បូរ៉ាបានមានប្រតិកម្មបែបនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានថ្លែងសារពីប្រទេសបារាំង ក្នុងចំណោមមន្ត្រី គណបក្សសង្គ្រោះជាតិ ១១៨នាក់ មានមនុស្ស២នាក់ប៉ុណ្ណោះ ដែលក្បត់ បក្ស។

ការវាយប្រហារនេះដែរ បានធ្វើឡើងបន្ទាប់ពីលោក គង់ គាំ និងកូនប្រុស របស់លោក គឺលោក គង់ បូរ៉ា បានប្រកាសជាចំហថា ពួកលោកនឹងស្នើ សុំទទួលសិទ្ធិធ្វើនយោបាយឡើងវិញ គ្រាដែល លោក សម រង្ស៊ី បានព្រមានថា ជនណាដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ គឺជាជនក្បត់អតីតបក្សសង្រ្គោះជាតិ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង