ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីឡាវ សរសើរពីលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាកន្លងមក​ ដែល​បានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
ប្រធានាធិបតីឡាវ សរសើរពីលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាកន្លងមក​ ដែល​បានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធានាធិបតីឡាវ សរសើរពីលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាកន្លងមក​ ដែល​បានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោកប្រធានាធិបតីឡាវបានស្វាគមន៍​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងរាក់ទាក់និងកក់ក្តៅបំផុតដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវនាពេលនេះ។ លោកប្រធានធិបតីឡាវ ក៏បានអបអរសាទរផងដែរ ចំពោះលទ្ធផលជោគជ័យនៃការបោះឆ្នោតនៅឆ្នាំ២០១៨ នៅក្នុងអាណតិ្តទី៦កន្លងមកនេះ​ ដែលលោក ហ៊ុន សែន ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ជាថ្មីម្តង ទៀត។ ទន្ទឹមនឹងនេះ លោកប្រធានធិបតីឡាវបានបញ្ជាក់​ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លទ្ធផលនៃការបោះឆ្នោតកន្លងមកនេះ គឺបានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា​ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។

លោកប្រធានាធិបតីឡាវ សប្បាយ​រីករាយដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារជាមួយគ្នាយ៉ាងស៊ីជម្រៅ។ លោកប្រធានាធិបតីបានស្នើសុំអោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ បន្តព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការដោះ​ស្រាយរាល់បញ្ហាទាំងអស់ដែលមានរវាងប្រទេសយើងទាំងពីរដើម្បីសមភាពនិងភាពសុខដុមនៃប្រជាជនប្រទេសយើងទាំងពីរ។

ក្នុងឱកាសនេះផងដែរ លោកប្រធានាធិបតីឡាវ​ បានជម្រាបផ្តាំផ្ញើរសួរសុខទុក្ខ ថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបអំពីការផ្តាំផ្ញើសួរសុខទុក្ខពីព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជូនដល់លោកប្រធានធិបតីផងដែរ។ លោក បានថ្លែងអំណរគុណដល់ លោកប្រធានាធិបតីឡាវដែលបានផ្ញើសារជូនពរ ក្នុងឱកាសដែលគណបក្ស​ប្រជាជនកម្ពុជាបានឈ្នះឆ្នោតសារជាថ្មីម្តងទៀតនៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ។ លោក ក៏បានអបអរសាទរក្នុងថ្ងៃរំលឹកខួបអនុស្សាវរីយ៍ នៃថ្ងៃ២ធ្នូ របស់ប្រជាជនឡាវផងដែរ។

ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូន លោកប្រធានធិបតីឡាវថាប្រទេសកម្ពុជាក៏បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃ២ធ្នូផងដែរ។ លោកបានជម្រាបជូនលោកប្រធានាធិតីឡាវថាក្នុងដំណើរទស្សនកិច្ចរបស់លកនៅប្រទេសឡាវនា ពេល​នេះ គឺដើម្បីឆ្លុះបញ្ចាំងអំពីមិត្តភាព និងទំនាក់នងល្អ ព្រោះយើងជាប្រទេសដែលមានភូមិផងរបងតែមួយ។ ស្របពេលជាមួគ្នានេះដែរ លោក បានជម្រាបបញ្ជាក់ជូនលោក ប្រធានាធិបតីឡាវថា លោកបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវរួចហើយអំពីរកិច្ចប្រជុំ ដែលមានលក្ខណៈស៊ីជំរៅ និងពេញលេញ ជាពិសេសអំពីការតភ្ជាប់រវាងប្រទេសយើងទាំងពីរ ពិសេសការតភ្ជាប់បណ្តាញអគ្គិសនី និងការទិញភ្លើងពីប្រទេសឡាវសម្រាប់កម្ពុជា និងការកសាងស្ពាននៃ ប្រទេសទាំងពីរត្រង់ចំណុចទន្លេល្ពៅ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឯកភាពផងដែរសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផ្តោតលើគ្រប់វិស័យ ពិសេសលើកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ ទេសចរណ៍ និងផ្នែកផ្សេងៗទៀតដែលសំខាន់។

លោក ហ៊ុន សែន បានមានប្រសាសន៍ផងដែរអំពីបញ្ហាព្រំដែន គឺយើងនឹងធ្វើការរួមគ្នាទៅលើបញ្ហាទាំងឡាយដែលយើងមាន រួមទាំងការប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀន និងជួញដូរគ្រឿងញៀន។ លោកបានមានប្រសាសន៍ថា យើងនៅមានសេសសល់ប្រមា​ណ​១៤% ទៀត ដែលត្រូវដោះស្រាយបញ្ចប់ ជាពិសេសនៅក្នុងតំបន់អូតាងាវដែល យើងនៅមិនទាន់ដោះស្រាយនៅឡើយ។ យើងបានឯកភាពរួមគ្នានឹងដោះស្រាយបញ្ហាព្រំដែរក្នុងកំរិតបច្ចេកទេសដើម្បីរៀបចំឯកសារផ្ញើទៅប្រទេសបារាំងក្នុងពេលវេលាដ៏ឆាប់ៗ។ ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាទៅលើការរៀបចំឯកសារ ផែនទីដែល ប្រែ​ក្លាយមានមាត្រដ្ឋានកំរិត ១/១០០ពាន់ មកជាមាត្រ​ដ្ឋាន UTM ១/៥០ពាន់វិញ។ យើងនឹងស្នើឲ្យ បារាំងផ្តល់ឯកសារនិងផែនទីពាក់ពាន់រវាងព្រំដែនកម្ពុជានិងឡាវមកឲ្យយើងវិញ។ ទន្ទឹមនឹងនោះដែរ លោក​នាយករដ្ឋមន្ត្រី ចង់ប្រែក្លាយតំបន់ព្រំដែនទាំងអស់នៅជាប់ប្រទេស កម្ពុជាក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ សម្រាប់មនុស្សជំនាន់ក្រោយៗ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនលោកប្រធានាធិបតីឡាវថា លោកបាន ជ្រើសរើសយកប្រទេសឡាវនៅក្នុងប្រទេសអាស៊ានទាំងអស់ ជាប្រទេសទី១ ដែលលោកធ្វើទស្សនកិច្ចផ្លូវការ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងឡាវអោយកាន់តែរឹងមាំល្អ។ នៅក្នុងនាមលោកផ្ទាល់ និងក្នុងនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ក៏បានអញ្ជើញលោកប្រធានាធិបតីឡាវទៅបំពេញទស្សនកិច្ចនៅកម្ពុជា នៅក្នុងពេលដ៏សមស្របណាមួយខាងមុខ៕

អត្ថបទទាក់ទង