ខ្មែរប៉ុស្ដិ៍ Close

លិខិតជូនអ្នកចាញ់បោកទណ្ឌិត សម រង្ស៊ី៖ គុករង់ចាំដាក់តែអ្នកមានទោសប៉ុណ្ណោះ!

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 169
លិខិតជូនអ្នកចាញ់បោកទណ្ឌិត សម រង្ស៊ី៖ គុករង់ចាំដាក់តែអ្នកមានទោសប៉ុណ្ណោះ! លិខិតជូនអ្នកចាញ់បោកទណ្ឌិត សម រង្ស៊ី៖ គុករង់ចាំដាក់តែអ្នកមានទោសប៉ុណ្ណោះ!

ថ្មីៗនេះ មជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា WMC បានចុះផ្សាយអត្ថបទរបស់ខ្លួនកាលថា «អ្នកស្ម័គ្រចិត្តចូលគុកជាមួយលោក សម រង្ស៊ី កាន់តែមានច្រើន»។ ក្នុងខ្លឹមសារបានបញ្ជាក់ថា «សកម្មជនដែលជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិមួយចំនួនចាប់ផ្ដើមបង្ហាញការប្ដេជ្ញាចិត្ត ហ៊ានដើរចូលគុកកំដរលោក សម រង្ស៊ី ប្រសិនបើអតីតប្រធានគណបក្សប្រឆាំងនេះ ចាញ់ក្នុងការភ្នាល់ជាមួយនាយករដ្ឋមន្ត្រី ករណីលោក កឹម សុខា»។ ចំពោះការភ័ន្តច្រឡំដោយងប់ងល់នេះ អ្នកច្បាប់បានពន្យល់បំភ្លឺដូចតទៅ៖

ទី១) «គុក» គឺសម្រាប់ឃុំអ្នកមានទោសប៉ុណ្ណោះ។ ទណ្ឌិត សម រង្ស៊ី មានកាយសម្បទាគ្រប់គ្រាន់ ជាអ្នកទោស ដែលត្រូវចូលគុកបានគ្រប់ពេល។

ទី២) ប្រសិនបើ សម រង្ស៊ី ពិតជាស្មោះត្រង់ ហើយមិនកំសាកញី គឺ សម រង្ស៊ី អាចចូលមកអនុវត្តទោសនៅក្នុងគុកបាន។ ប៉ុន្តែ បើមិនទាន់ត្រៀមខ្លួនរួចរាល់ទេ ចាំដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺសមរម្យចូលមកជាប់គុកដូចការអះអាងផង ពីព្រោះ សម រង្ស៊ី ក៏មានសម្បទាគ្រប់គ្រាន់ជាអ្នកទោសរួចហើយ៕