ខ្មែរប៉ុស្ដិ៍ Close

    សេចក្ដីជូនដំណឹងស្ដីពីការបំពេញទស្សនៈកិច្ចផ្លូវការរបស់រដ្ឋមន្រ្ដីការបរទេសសឹង្ហបុរីនៅកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ ២០១៧

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1176
    សេចក្ដីជូនដំណឹងស្ដីពីការបំពេញទស្សនៈកិច្ចផ្លូវការរបស់រដ្ឋមន្រ្ដីការបរទេសសឹង្ហបុរីនៅកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ ២០១៧សេចក្ដីជូនដំណឹងស្ដីពីការបំពេញទស្សនៈកិច្ចផ្លូវការរបស់រដ្ឋមន្រ្ដីការបរទេសសឹង្ហបុរីនៅកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ ២០១៧

    នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្ដីជូនដំណឹងអំពីការអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការរបស់លោក វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan) រដ្ឋមន្រ្ដីការបរទេសនៃសាធារណៈរដ្ឋសឹង្ហបុរី ព្រមទាំងគណៈប្រតិភូ ចាប់ពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ ២០១៧ ខាងមុខ នេះ។

    ក្នុងអំឡុងពេលទស្សនៈកិច្ចនេះ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រាសាទ ទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។ ឯកឧត្តមបណ្ឌិតក៏នឹងចូលជួបសំដែងការស្វាគមន៍ជាមួយសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏នឹងជួបចចារផ្លូវការជាមួយនឹងឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស ព្រមទាំងបន្តដោយពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណៈរដ្ឋសឹង្ហបុរី ស្ដីពីការពិគ្រោះយោបល់ផ្នែកនយោបាយ។

    ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ ១៩៦៥ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ដូចដែលបានឃើញតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនៈកិច្ចកំរិតខ្ពស់ និងកំណើនពាណិជ្ជកម្មទៅវិញទៅមកប្រចាំឆ្នាំគួរអោយកត់សម្គាល់។

    ដំណើរទស្សនៈកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន មកកាន់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងតំបន់៕

     

    [pdf-embedder url=”https://khmerpostasia.com/wp-content/uploads/2017/10/PR-on-FM-Singapores-visit-kh.pdf” title=”PR on FM Singapore’s visit-kh”]

     

    [pdf-embedder url=”https://khmerpostasia.com/wp-content/uploads/2017/10/PR-on-FM-Singapores-visit-eng.pdf” title=”PR on FM Singapore’s visit-eng”]

    អត្ថបទទាក់ទង