លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងសហការីបានអញ្ជើញសាកសួរសុខទុក្ខលោកម៉ម ឈឿម កំពុងសំរាកព្យាបាលជំងឺ
កំពង់ឆ្នាំងៈនៅរសៀលថៃ្ងទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត លោកស្រីឈុំ ចាន់សុខ ប្រធានមន្ទីកិច្ចការនារីខេត្តនិងសហការីបានអញ្ជើញសាកសួរសុខទុក្ខលោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោកភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
លោកជំទាវ កែ ច័ន្ទមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវម៉ែន សំអន ឧបនាយរដ្ឋមន្រ្តី ដែលកន្លងមកសម្តេច និងលោកជំទាវ តែងតែគិតគូរនិងយកចិត្តទុកដាក់ពីសុខទុក្ខមន្រ្តីរាជការមិនដែលបោះបង់ចោលម្តងណាឡើយ។
លោកជំទាវ កែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់លោក ម៉ម ឈឿម អោយខិតខំថែទាំសុខភាព និងអនុវត្តការព្យាបាលអោយជាប់ជាប្រចាំតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ដើម្បីឆាប់ជាជួយថែរក្សាកូន
ចៅបានរៀនសូត្រ និងបានចូលបំពេញការងារដូចធម្មតាវិញ ។
ក្នុងឱកាសនោះឯកឧត្តឈួរ ច័ន្ទឌឿន ក៏បានឧបត្ថម្ភថវិកាចំនួន៥០០.០០០រៀលដល់លោកម៉ម ឈឿម សំរាប់ព្យាបាលជំងឺផងដែរ។