ខ្មែរប៉ុស្ដិ៍ Close

លោក កែវ រ៉េមី អញ្ជើញធ្វើបាឋកថាស្តីពី សន្តិភាពគឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅខេត្តស្ទឹងត្រែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
លោក កែវ រ៉េមី អញ្ជើញធ្វើបាឋកថាស្តីពី សន្តិភាពគឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅខេត្តស្ទឹងត្រែង លោក កែវ រ៉េមី អញ្ជើញធ្វើបាឋកថាស្តីពី សន្តិភាពគឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅខេត្តស្ទឹងត្រែង

លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបាឋកថាស្តីពី សន្តិភាពគឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដែលសហការរៀបចំដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តស្ទឹងត្រែង។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ បងប្អូនសិស្សានុសិស្ស ក៏ដូចជាប្អូនៗយុវជន សរុបប្រមាណជាង៣៥០នាក់។ អង្គពិធីទាំងមូលបានចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗ ក្នុងការប្រើប្រាស់សិទ្ធិ ការគោរពច្បាប់ និងការការពារថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ អង្គពិធីបានបញ្ចប់ប្រកបដោយភាពជោគជ័យ ភាពរីករាយ និងផ្លែផ្កានៅវេលាម៉ោង ១១ព្រឹកថ្ងៃដដែល៕

អត្ថបទទាក់ទង