ខ្មែរប៉ុស្ដិ៍ Close

លោកមេធាវី សួន វិសាល ជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១២ (២០១៨-២០២០)

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 10
លោកមេធាវី សួន វិសាល ជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១២ (២០១៨-២០២០) លោកមេធាវី សួន វិសាល ជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១២ (២០១៨-២០២០)

យោង​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​គណៈមេធាវី អាណត្តិ​ទិ១២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨នេះ ដែលមាន​​បេក្ខជន​ ២រូប​ឈរឈ្មោះ​ជា​ប្រធាន​គណៈមេធាវី គឺលោកមេធាវី សួន វិសាល និង​លោកមេធាវី សំ សុគង់ ហើយ​មេធាវី​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សរុប​ចំនួន ១៣៩៣រូប។

ជាលទ្ធផល​លោកមេធាវី​ សួន​ វិសាល ទទួល​បាន​លទ្ធផលសរុបចំនួន ៧០១សម្លេង ស្មើនឹង ៥០,៣២% ដែលជាប់ឆ្នោត​ក្លាយ​ជា​ប្រធាន​គណៈមេធាវី អាណត្តិទី ១២ ឆា្នំ ២០១៨ -​២០២០ ខណៈដែល​លោកមេធាវី​ សំ សុគង់ ទទួលបាន​សម្លេង​គាំទ្រ​ត្រឹមតែ ២៣១ ស្មើនឹង ១៦,៥៨% តែប៉ុណ្ណោះ​៕

អត្ថបទទាក់ទង