មកស្គាល់បវរកញ្ញាពិភពលោកទាំង ១០រូបដែលមានអ្នកបោះឆ្នោតច្រើនជាងគេ ក្នុងកម្មវិធី Miss Grand International 2018
លទ្ធផលផ្លូវការ នៃប្រកួតបវរកញ្ញាពិភពលោក Miss Grand International នៅប្រទេសភូមា កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បង្ហាញថា កញ្ញា ឌី លីកា តំណាងកម្ពុជា ចូលរួមប្រកួត “ឈុតសម្លៀកបំពាក់ប្រពៃណីជាតិល្អដាច់គេ” បានឈរនៅលេខ១ លំដាប់លើគេបង្អស់ ក្នុងចំណោមបេក្ខជន ១០រូប ចុងក្រោយ Top 10 ដែលឈ្នះការបោះឆ្នោត តាមរយៈហ្វេសប៊ុក។
វគ្គបន្ត បវរកញ្ញា Miss Grand International ចំនួន ១០ រូបទៀត នឹងត្រូវជ្រើសរើសដោយគណៈកម្មការរៀបចំការប្រកួត ដើម្បីចូលរួមក្នុងការប្រកួតវគ្គ ២០ រូបចុងក្រោយ Top 20 មុននឹងចូលដល់វគ្គ ១០រូបចុងក្រោយ Top 10 ហើយវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
ហ្វេសប៊ុក Miss Grand International ឆ្នាំ២០១៨ បានប្រកាសឲ្យសាធារណជន បោះឆ្នោតជ្រើសរើសនូវបវរកញ្ញា ដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីតាមប្រទេសនីមួយៗ ដែលមានអ្នកចូលចិត្ត ដើម្បីជាប់ក្នុងចំណោម ១០ រូប Top 10 Best National Costumes ដោយបានបិទបញ្ចប់កាលពីម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។
បវរកញ្ញាពិភពលោក Miss Grand International ១០រូបចុងក្រោយដែលមានអ្នកគាំទ្រច្រើនជាងគេលើបណ្តាញសង្គមហ្វេសប៊ុករួមាន៖
១) Miss Grand Cambodia
២) Miss Grand Vietnam
៣) Miss Grand Haiti
៤) Miss Grand Indonesia
៥) Miss Grand Mexico
៦) Miss Grand Paraguay
៧) Miss Grand Peru
៨) Miss Grand Philippines
៩) Miss Grand India
១០) Miss Grand Myanmar