ខ្មែរប៉ុស្ដិ៍ Close

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2
ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ  ព្រះបរមរតនកោដ្ឋ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ» នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ។

សូមបញ្ជាក់ផងដែរថា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងចូលទីវង្គត់ ដែលធ្វើឱ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណដើមី្បបុព្វហេតុជាតិក្នុងការទាមទារនូវឯករាជ្យជាតិ ពីអាណានិគមបារាំងសេស និង ខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំងប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ ជាងនេះទៅទៀត ព្រះវីរៈសកម្មភាពរបស់ព្រះអង្គដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង៕

អត្ថបទទាក់ទង