ភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុ មានចំនួន ១.៦១០.២៦៩នាក់ កើនឡើង ៦.៥៦ភាគរយ គិតត្រឹម ៩ខែ នៃឆ្នាំ២០១៨
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ថា ក្នុងរយ:ពេល ៩ខែដើម ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរចំនួន ១.៦១០.២៦៩នាក់ មានការកើនឡើង ៦.៥៦ភាគរយ ធៀបនឹង ៩ខែដើមឆ្នាំ២០១៧ មានចំនួន (១.៥១១,០១៩នាក់)។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១.១៩៥.៤៤០នាក់ កើនឡើង ២.៧២ភាគរយ ធៀបនឹងរយ:ពេកដូចគ្នា ៩ខែ ឆ្នាំ២០១៧ មាន (១.១៦៣.៧៤៩នាក់) អន្តរជាតិមានចំនួន ៤១៤.៨២៩នាក់ កើន១៩.៤៥គាគរយ ធៀបនឹង ៩ខែ ឆ្នាំ២០១៧ (៣៤៧.២៧០នាក់)។
ភ្ញៀវទេសចរចូលតាមនាវារយ:ពេល ៩ខែ ឆ្នាំ២០១៨ មានចំនួន ២៦នាវា កើន ១នាវា ធៀបនឹងឆ្នាំ២០១៧ មានភ្ញៀវសរុបចំនួន ៣៣.៤៣១នាក់ កើនឡើង ៨.៣១ភាគរយ ធៀប ៩ខែ ឆ្នាំ២០១៧ មាន (៣០.៨៦៦នាក់) នាវិកសរុប ១៥.៥១៣នាក់ កើនឡើង២១.៥៨ភាគរយ ធៀប៩ខែ ឆ្នាំ២០១៧ មាន (១២.៧៥៩នាក់)។
ភ្ញៀវទេសចរចូលតាមច្រកព្រលានយន្តហោះ ៨ខែ ឆ្នាំ២០១៨ មានយន្តហោះសរុប ២.៤០៧ជើង កើនឡើង ៣១.៨១ភាគរយ មានភ្ញៀវសរុប ១៦៤.៧០៧នាក់ កើនឡើង ៦៤.៥៨ភាគរយ ធៀប ៨ខែឆ្នាំ២០១៧ មាន (១០០.០៧៣នាក់) ក្នុងនោះភ្ញៀវជាតិមានចំនួន ១.២០០នាក់កើនឡើង ៦៩.៩៧ភាគរយ ធៀប ៨ខែដើមឆ្នាំ២០១៧ មាន (៧០៦នាក់) ភ្ញៀវ អន្តរជាតិ១៦៣.៥០៧នាក់ កើនឡើង ៦៤.៥៤ភាគរយ ធៀប ៨ខែឆ្នាំ២០១៧ មាន (៩៩.៣៦៧នាក់)។
ភ្ញៀវទេសចរទៅលេងកម្សាន្តតាមបណ្តាកោះនានារយ:ពេល ៩ខែឆ្នាំ២០១៨ មានចំនួន ២៥៤.៩២៦នាក់ ស្រី ៦.៧៧៥នាក់ ថយចុះ ២០.៤៥ភាគរយ ធៀប ៩ខែ ឆ្នាំ២០១៧ មានភ្ញៀវ (៣២០.៤៨០នាក់ ស្រី ១៥៤.០៣២នាក់) ក្នុងនោះភ្ញៀវជាតិមានចំនួន ៧២.៤៨៥នាក់ ថយចុះ ២៤.៥៣ភាគរយ ធៀប ៩ខែ ឆ្នាំ២០១៧ មាន (៩៦.០៤៧នាក់ ស្រី ៤៧.១៩៩នាក់) ភ្ញៀវអន្តរជាតិមាន ១៨២.៤៤១នាក់ ស្រី ៥.៦៣៤នាក់ ថយចុះ ១៨.៧១ភាគរយ ធៀប ៩ខែ ឆ្នាំ២០១៧ មាន (២២៤.៤៣៣នាក់ ស្រី ១០៦.៨៣៣នាក់)។
ទីផ្សារភ្ញៀវសំខាន់ ១០ប្រទេសមានដូចជា ភ្ញៀវទេសចរចិននាំមុខគេ មានចំនួន ១៣០.៦៤៤នាក់ កើន៣៨.៥៤ភាគរយ, វៀតណាម ២៨.៧៨៧នាក់ កើន ៩.៣៦ភាគរយ , អង់គ្លេស ២៥.៣៩៧នាក់ ថយចុះ ២.៨២ភាគរយ, រុស្ស៊ី ២៤.៧២២នាក់ កើន ២៣.១៣ភាគរយ, បារាំង ២៣.៤១៧នាក់ ថយចុះ ១៣.៩៤ ភាគរយ, អូស្ត្រាលី ២៣.៧០៩នាក់ ថយចុះ ៣.៥៣ភាគរយ, អាម៉េរិក ២៣.១៦៦នាក់ ថយចុះ ៤.៤០ភាគរយ, ថៃ ២១.៧៦៥នាក់ កើន៣៨.០៥ភាគរយ, អាល្លឺម៉ង់ ២១.២៩៣នាក់ កើន ៣.៣៧ភាគរយ, ម៉ាឡេស៊ី ១៣.៣៩៩នាក់ កើន ៧៣១.៧១នាក់។
ការរីកចម្រើននៃវិស័យទេសចរណ៍ ឬកំណើនភ្ញៀវទេសចរដោយសារមានការគាំទ្រ និងដឹកនាំគោលនយោបាយទេសចរណ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ទេសចរណ៍ និងរដ្ឋបាលខេត្ត ធានាបាននូវសន្តិសុខ សុវត្ថិភាពការរៀបចំពង្រឹង ហេដ្ឋារចនា សម្ព័ន្ធ កែលម្អសួនច្បារ សណ្ដាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សហការចូល រួមពីស្ថាប័នពាក់ព័ន្ធ នឹងវិស័យឯកជនក្នុងការគ្រប់គ្រងវិស័យទេសចរណ៍ឱ្យកាន់ តែមាន ប្រសិទ្ធភាព ទាមទារឱ្យមានផែនការអនុវត្តច្បាស់លាស់ យន្តការគ្រប់គ្រង និងការត្រួតពិនិត្យ ការអនុវត្តច្បាប់ជាពិសេសការចូលរួមគាំទ្រ និងអនុវត្តន៍ពីគ្រប់ស្ថាប័នពាក់ព័ន្ធ នឹងផ្នែកឯកជន ក៏ដូចជាប្រតិបត្តិករទេសចរជាដើម៕