ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ពរបស់កូរ៉េខាងត្បូង នៅតាមព្រំដែនកូរ៉េខាងត្បូង និងខាងជើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ពរបស់កូរ៉េខាងត្បូង នៅតាមព្រំដែនកូរ៉េខាងត្បូង និងខាងជើង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ពរបស់កូរ៉េខាងត្បូង នៅតាមព្រំដែនកូរ៉េខាងត្បូង និងខាងជើង

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងដំណើរអញ្ជើញចូលរួមសន្និសីទស្តីពី កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកល លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លៀតឱកាសអញ្ជើញបំពេញទស្សនកិច្ចតំបន់គ្មានកងទ័ព ដែលបច្ចុប្បន្នត្រូវចាត់ទុកថាជាតំបន់ មានសុវត្ថិភាពដោយសារស្ថានភាពនយោបាយ រវាងប្រទេសទាំងពីរមានភាពប្រសើរឡើង។

តំបន់ប្រវត្ដិសាស្ដ្រនេះ ត្រូវបានបង្កើតឡើងតាមរយៈបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងយុទ្ធសន្តិភាពកូរ៉េ ដែលជា តំបន់អព្យាក្រឹត្យរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលបច្ចុប្បន្ន បានទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីជម្លោះ កាលពីអតីតកាលរវាងប្រទេសទាំងពីរ។ សង្រ្គាមកូរ៉េបានផ្ទុះឡើងចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែល ក្រោយមកកិច្ចព្រមព្រៀងយុទ្ធសន្តិភាពមួយ ត្រូវបានចុះហត្ថលេខា។ មនុស្សប្រមាណជាង ៣៦.០០០ នាក់ ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់នៅក្នុងអំឡុងពេលនៃជម្លោះនេះ៕

អត្ថបទទាក់ទង