ខ្មែរប៉ុស្ដិ៍ Close

    អគ្គិភ័យឆេះក្លិបកម្សាន្ត 2ND បានរលត់ទាំងស្រុងហើយ, សមត្ថកិច្ចប្រើឡានទឹក៣៦គ្រឿង និងអេស្កាវ៉ាទ័រ១គ្រឿងកាយជញ្ជាំងបាញ់ពន្លត់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1070
    អគ្គិភ័យឆេះក្លិបកម្សាន្ត 2ND បានរលត់ទាំងស្រុងហើយ, សមត្ថកិច្ចប្រើឡានទឹក៣៦គ្រឿង និងអេស្កាវ៉ាទ័រ១គ្រឿងកាយជញ្ជាំងបាញ់ពន្លត់អគ្គិភ័យឆេះក្លិបកម្សាន្ត 2ND បានរលត់ទាំងស្រុងហើយ, សមត្ថកិច្ចប្រើឡានទឹក៣៦គ្រឿង និងអេស្កាវ៉ាទ័រ១គ្រឿងកាយជញ្ជាំងបាញ់ពន្លត់

    សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា គិតត្រឹមម៉ោង៩៖១៨នាទីព្រឹកថ្ងៃទី១១ ខែកញ្ញានេះ អគ្គិភ័យដែលឆេះនៅក្លិបកម្សាន្តយីហោ 2ND មានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ។

    បើតាមសេចក្ដីរាយការណ៍បឋមគ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលា ម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញានេះ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។

    ជាមួយគ្នានេះនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន៣៦គ្រឿង និងប្រើប្រាស់ចំនួន១គ្រឿង អេស្កាវ៉ាទ័រ ដើម្បីវាយកម្ទេចជញ្ជាំងផងដែរ។ ដោយឡែកសម្រាប់ទំហំ នៃការខូចខាតទ្រព្យសម្បត្តិមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ៕

    អត្ថបទ៖ FRESH NEWS