ប្រធាន ស.ស.យ.ក ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំសមាជិក សមាជិកា ចុះជួបសណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ស្ត្រីមេម៉ាយ
កំពង់ឆ្នាំង៖ នៅថ្ងៃទី ០២ ធ្នូ ២០១៧នេះ លោក ផល សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបរិបូណ៌ តំណាងលោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកា ចុះជួបសណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ស្ត្រីមេម៉ាយ ទុរគតចិញ្ចឹមកូន ០៦ នាក់ក្នុងបន្ទុក ឈ្មោះ នួន ខុន អាយុ ៤៨ ឆ្នាំ រស់នៅតំបន់ដាច់ស្រយ៉ាល ក្រាំងស្លែងខាងត្បូង ស្ថិតនៅភូមិ អញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។
លោកផល សុភាព ប្រធានសសយកស្រុកបរិបូរណ៍ បានពាំនាំនូវការនឹករលឹក និងប្រសាសន៍ ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
អំណោយសប្បុរសធម៌របស់លោក ហេង ពិទូ ដែលផ្តល់ឲ្យតាមរយៈ លោក ផល សុភាព ជូនចំពោះគ្រួសារស្ត្រីម៉េម៉ាយ អុរគតរួមមាន អង្ករ ២៥ គីឡូ. មីម៉ាម៉ា ០១កេះ.ត្រីខ ០១យួរ. ទឹកត្រី ០១យួរ.ទឹកស៊ីអ៊ីវ ០១យួរ.អំបិលអ៊ីយ៉ូត ០២ ថង់.ផ្ទាំងសូឡាប ០១ ឈុត និងថវិកា ៧៥.000 រៀល ៕