ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ឥសាន ពន្យល់អំពីចរិតពិសពុលនៃបដិវត្តន៍ពណ៌ដែល​នាំគ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ​!

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 70
លោក សុខ ឥសាន ពន្យល់អំពីចរិតពិសពុលនៃបដិវត្តន៍ពណ៌ដែល​នាំគ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ​! លោក សុខ ឥសាន ពន្យល់អំពីចរិតពិសពុលនៃបដិវត្តន៍ពណ៌ដែល​នាំគ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ​!

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២២០១៧នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន  បានបញ្ជាក់ថា កន្លងទៅដោយសារការប្រកួតប្រជែងមនោគមន៍វិជ្ជាអន្តរជាតិ គេសង្កេតឃើញមានការប្រើប្រាស់ឧបាយកលពិសពុលគ្រប់រូបភាព ដើម្បីផ្តួលរំលំរដ្ឋាភិបាលបណ្តាប្រទេស ដោយប្រើកម្លាំងមហាជនធ្វើជាខែល ដោយចោទមេដឹកនាំប្រទេសថាជាជនផ្តាច់ការ ។

លោកបន្តថា បញ្ហានេះបានកើតមានឡើងនៅបណ្តាប្រទេសនៅអាហ្វ្រិកខាងជើង ដូចជា ទុយនីស៊ី លីប៊ី អេហ្ស៊ីប និងនៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ដូចជានៅអ៊ីរ៉ាក់  ប៉ាគីស្ថាន អាហ្គានីស្ថាន  ស៊ីរី ជាដើម ។ល។

លោក សុខ ឥសាន បានគូសបញ្ជាក់ថា     ការបង្កើតបដិវត្តន៍ពណ៌នៅបណ្តាប្រទេស ទោះបានជោគ​ជ័យ ឬមិនបានជោគជ័យ ក៏បណ្តាលឲ្យបណ្តាប្រទេសទាំងនោះកើតឡើងនូវសង្គ្រាមរ៉ាំរ៉ៃ ប្រជាជនរងទុក្ខវេទនារកទីបំផុតគ្មាន មួយថ្ងៃៗឃើញតែទម្លាក់គ្រាប់បែកហុយផ្សែង ស្លាប់ រងរបួស ជនភៀសខ្លួនរាប់ម៉ឺន រាប់សែន វេទនាឥតស្រាកស្រាន្ត ដែលកើតចេញពីលទ្ធផលនៃបដិវត្តន៍ពណ៌ ។

លោក សុខ ឥសាន បានបន្ថែម​ថា           ការបង្កើតបដិវត្តន៍ព៌ណនេះ សុទ្ធតែមានផែនការ យុទ្ធសាស្ត្រ យុទ្ធវិធី និងរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ និង​គួបផ្សំដោយកម្លាំងសរុបនៃមជ្ឈដ្ឋានប្រតិកិរិយា។ លោកបាន​សង្កត់​ធ្ងន់​ថា នៅ​ពេល​មានបញ្ហាអ្វីកើតឡើង គឺពួកគេស្រុះគ្នាចេញជាមតិ សេចក្តីថ្លែងការណ៍ ការវិភាគ ការផ្សព្វផ្សាយព៌ត៌មានលំអៀង ដើម្បីវាយសង្គ្រប់មកលើរដ្ឋាភិបាលដែលជាជនរងគ្រោះ។  ដូចករណីនៅកម្ពុជា រចនាសម្ព័ន្ធបដិវត្តន៍ពណ៌ត្រូវបានរៀបចំរចនាសម្ព័ន្ធសរុប រួមមាន អ្នកបញ្ជា អ្នកគាំទ្រ អ្នកវិភាគលំអៀង អ្នកផ្សព្វផ្សាយព័ត៌មានលំអៀង ក្នុងចេតនាប្រែក្លាយអំពើទុច្ចរិតនៃបដិវត្តន៍ពណ៌ទៅជាអ្នកការពារយុត្តិធម៌ ការពារលទ្ធិប្រជាធិបតេយ្យ ការពារពួកអាយ៉ងដែលប្រព្រឹត្តល្មើសច្បាប់ថា ជាជនរងគ្រោះវិញ ហើយចោទប្រកាន់អ្នកការពារយុត្តិធម៌ថាជាអ្នកបំពានទៅវិញ ។

លោក សុខ ឥសាន បានបង្ហាញបន្ថែមទៀតថា     រាល់សកម្មភាពដែលដាក់បន្ទុកមកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា វាគ្រាន់តែឆ្លុះបញ្ចាំងឲ្យឃើញការកាន់ជើងអាយ៉ងរបស់ខ្លួន ដែលយកផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាទាំងរំលោភសច្ចៈធម៌ និងការពិតជាក់ស្តែងនៃអំពើល្មើសច្បាប់របស់អាយ៉ងខ្លួន និងការលូកដៃបញ្ជារបស់ខ្លួន តែត្រូវទទួលបរាជ័យតែប៉ុណ្ណោះ​ ។ លោកបន្តថា ទោះ​បីយ៉ាង​ណា​ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលត្រួសត្រាយផ្លូវដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ហើយដែលបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតាំងពី១៩៩៣មក។

លោក សុខ ឥសាន ក៏បានសំនូមពរកុំឱ្យបរទេសលូកដៃចូលកកូរកកាយក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ទុកឲ្យកម្ពុជាដោះស្រាយបញ្ហាដោយខ្លួនឯង ក្នុងឯករាជ្យ និងអធិបតេយ្យភាពខ្លួន៕

អត្ថបទទាក់ទង