លោក Honda ចាប់អារម្មណ៍លើកុំព្យូទ័រដែលផលិតដោយកូនខ្មែរ “គម្ពីរ” និងមានគម្រោងជួយលើរឿងនេះ
លោក Keisuke Honda ដែលទើបនិងទទួលបានតំណែងជា អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានទៅសាកល្បងកុំព្យូទ័រ “គម្ពីរ” ដល់ទីតាំង SmallWorld ផ្ទាល់តែម្ដង កាលពីពេលថ្មីៗនេះ។
(លោក Honda និងលោក ថុល រិទ្ធី)
តាមការឲ្យដឹងពីលោក ថុល រិទ្ធី ជាស្ថាបនិកកុំព្យូទ័រ “គម្ពីរ” ក្រៅពីការចាប់អារម្មណ៍ និងតេស្តសាកល្បងដោយផ្ទាល់ដៃ Honda គ្រោងនឹងវិនិយោគលើផលិតផលបច្ចេកវិទ្យាស្នាដៃខ្មែរ ក្នុងគោលបំណងចូលរួមចំណែកក្នុងការបង្កើតឲ្យមានអ្នកជំនាញផ្នែកសរសេរកម្មវិធី ឬវិស្វករផ្នែក Software ឲ្យបានច្រើនជាធនធានមនុស្សពីកម្ពុជា ក៏ដូចជា ដើម្បីជួយលើកស្ទួយវិស័យ Start-up ឲ្យកាន់ផុលផុសផងដែរ។
(កុំព្យូទ័រ “គម្ពីរ”)
គម្រោងវិនិយោគនេះឈ្មោះថា KSK Angel Fund ជាមូលនិធិរបស់កីឡាករបាល់ទាត់ល្បីឈ្មោះរបស់ជប៉ុន Keisuke Honda ។ ក្រៅពីវិស័យបាល់ទាត់ មូលនិធិនេះដែរ ជាផ្នែកមួយជួយទៅលើវិស័យបច្ចេកវិទ្យាដូចជា បច្ចេកវិទ្យាផ្នែក Block Chain, Artificial Intelligence, IoT, robotics និង rockets ជាដើម។