ខ្មែរប៉ុស្ដិ៍ Close

    អភិបាល​ខេត្ត​បាត់ដំ​បងចូល​រួម​ជាអធិបតី​ក្នុង​ទិវាស្រែ​កសិករ ស្តី​ពី​ការ​ផលិត​ពូជស្រូវ​រំ​ដួល

    ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 999
    អភិបាល​ខេត្ត​បាត់ដំ​បងចូល​រួម​ជាអធិបតី​ក្នុង​ទិវាស្រែ​កសិករ ស្តី​ពី​ការ​ផលិត​ពូជស្រូវ​រំ​ដួលអភិបាល​ខេត្ត​បាត់ដំ​បងចូល​រួម​ជាអធិបតី​ក្នុង​ទិវាស្រែ​កសិករ ស្តី​ពី​ការ​ផលិត​ពូជស្រូវ​រំ​ដួល

    នៅ​ព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាស្រែកសិករស្តីពីការផលិតពូជស្រូវផ្ការំដួល ដែលរៀបចំដោយអង្គភាពអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (PIO-BTB) គាំទ្រដោយ Rice-SDP(ADB)។

    ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅភូមិទូលគរគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង  ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត តំណាងគណៈប្រតិភូធនាគារអភិវឌ្ឍអាសុី(ADB) ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា លោកអភិបាលស្រុក មន្ទីរកសិកម្មខេត្ត ព្រមទាំងសហគមន៍កសិករសរុបចំនួនជាង១០០នាក់ ៕