ខ្មែរប៉ុស្ដិ៍ Close

អូសរំលងមិនបាន!!! ពិរោះអីក៏ពិរោះយ៉ាងហ្នឹង មិនសរសើរមិនបានមែន!!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 1246

មានមនុស្សច្រើនណាស់ដែលមានបំណងប្រាថ្នា ផេ្សងៗគ្នា អ្នកខ្លះចង់ក្លាយជាតារាកប្លែង អ្នកខ្លះចង់ក្លាយជាសិល្បៈករ តារាបង្ហាញម៉ូត តារាចម្រៀងដែលមានឈ្មោះល្បីល្បាញមានគេស្គាល់គ្រប់ៗគ្នា។ តែទាំងនោះវាទាមទារអោយយើងម្នាក់ៗមានការខិតខំប្រឹងប្រែងខ្លាំងដើម្បីសំរេចបំណងរបស់យើងទៅតាមអ្វីដែលយើងចង់បាន។

ដូចនៅក្នុងវីដេអូ ដែលយើងមើលនៅខាងក្រោមនេះ ក្រុមធ្វើសំលេងBeatBox នេះទំរាំតែពួកគេមានថ្ងៃនេះមិនដឹងថាពួកគេបានជួបបញ្ហារាប់រយជំពូកយ៉ាងណាទេ ហើយពួកគេរងការធ្លាក់ទឹកចិត្តយ៉ាងណានោះទេ ដើម្បីឈានដល់ដំណាក់កាលឡើងមកសំដែងទេពកោសល្យនៅលើឆាកអោយទស្សនិកជនបានទស្សនាមើលកំសាន្ត។

តែទោះជាយ៉ាងណាក៏សូមសរសើរដ៏ក្រុមធ្វើសំលេង beatBox នេះដែលធ្វើការឡើងបង្ហាញសមត្ថភាពធ្វើអោយគណកម្មការមើលឡើងភ្លើក អស់ស្មារតី មិនហ៊ាននឹងជឿ នៅទេពកោសល្យដ៏កំរនេះបាន។ សមត្ថភាពរបស់ពួកគេពិតជាអស្ចារ្យណាស់ ពិតជាមិនធ្វើអោយទស្សនិកជនខកចិត្តឡើយ ហើយថែមទាំងធ្វើអោយទស្សនិកជនហ៊ោកញ្ចៀវ ពេញឆាកតែម្តង។